បុរសម្នាក់បើករថយន្តប្រដេញគ្នាជ្រុលបុកយុវជនម្នាក់រងរបួសសង១៥០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត បានរេចង្កូតជ្រុទៅបុក យុវជនម្នាក់ដើរតាមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់រួចបើករថយន្តត្រឡប់មកមើលជនរងគ្រោះវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ កែងនឹងផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-8917ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ ក្នុងទិសដៅពីត្បូងទៅជើងបានបើកប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកយុវជនម្នាក់ កំពុងដើរតាមផ្លូវបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសក្បាល និងមាត់ធ្ងន់។

ក្រោយមកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក យកសង្គ្រោះនៅមន្ទីរលោកសង្ឃបន្ទាប់ពីហេតុម្ចាស់រថយន្តបង្កបានបើករថយន្តត្រឡប់មកមើលជនរងគ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ និងបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន ១៥០ដុល្លារដើម្បីបញ្ចប់រឿង៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print