រថយន្តសេរីទំនើបមួយគ្រឿងបើកបុក និងម៉ូតូកង់៣ឥណ្ឌា និងខ្ទាតទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យម្ចាស់កង់៣រងរបួសធ្ងន់

ចែករំលែក៖

     ភ្នំពេញ៖ រថយន្តសេរីទំនើបមួយគ្រឿងទំនងជាអ្នកបើកបរស្រវឹង ក៏ធ្វើដំណើរក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា និងខ្ទាតទៅបុករថយន្តមួយគ្រឿងទៀតដែលចតនៅចំញ្ចើមផ្លូវបណ្ដាលឲ្យរងការខូច​ខាត​យ៉ាងដំណំ ឯម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង ១០​នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ចកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៣១០ ទល់មុខហាង ( zear ) ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
       យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយយន្ដស៊េរីទំនើបម៉ាក ផច ពណ៍ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2212 បើកបរដោយបុរសជាជនជាតិខ្មែរ រួមដំំណើរមានគ្នា៣នាក់ក្នុងរថយន្ត ហើយទំនងជាស្រវឹង ដោយបើកបរពីទិសដៅពីកើតទៅលិច ពេលមកដល់ចំនុចកើតហេតុ ក៏បានរេចង្កូតបានបុកម៉ូតូកង់បីឥណ្ឌាដែលបើកបរស្របទិសគ្នា ហើយបានខ្ទាតទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងទៀតដែលកំពុងតែចតចោលនៅមុខហាង Zear បណ្ដាលឲ្យរងការខូចខាតពីខាងក្រោយយ៉ាងដំណំ ចំណែកឯម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់ និងត្រូវបានរថយន្ដសង្រ្គោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯរថយន្តបង្កបានព្យាយាមបើករថយន្តរត់គេច តែត្រូវសមត្ថកិច្ចនឹងប្រជាពលរដ្ឋបានដេញឃាត់បានត្រង់ចំនុចផ្លូវ៣៥០ ទល់មុខ( តារាងទាល់បាល់ ) រួចអោយរថយន្តបង្ករបើកមកកន្លែងកើតហេតុវិញដើម្បីដោះស្រាយ។
         ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងកន្លែងកើតហេតុ ហើយបានធ្វើការសម្រួលភាគីទាំងបីដោះស្រាយគ្នា តែភាគីទាំងទាំងបីនិយាយគ្នាមិនត្រូវ សមត្ថកិច្ចជំនាញក៏យករថយន្ដបង្ក និងរថយន្តរងគ្រោះ ម៉ូតូកង់បីឥណ្ឌារងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print