បង្ហាញមុខនៅBN ទៀងមុំ សុធាវី ធ្វើឲ្យភ្ញាក់ផ្អើលបទថ្មីបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងក្រអួននិយមច្រៀងបទប្រពៃណី និងមរតកដើម កញ្ញា ទៀង មុំ សុធាវី បានបង្ហាញមុខក្នុងផលិតកម្ម BN ដ៏គួរឲ្យភ្ញាក់ផ្អើល។ ក្រៅពីបង្ហាញមុខនាងបានបញ្ចេញបទចម្រៀងថ្មីមួយចំនួនដែលសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

​កន្លងមកកញ្ញាទៀងមុំ សុធាវី ធ្លាប់ទទួលបាបានការគាំទ្រខ្លាំងក្រោយពីនាងច្រៀងបទចម្រៀងជាច្រើនឲ្យផលិតកម្មនានា ហើយនាងក៏ទទួលបានឱកាសញឹកញាប់ចេញទៅច្រៀងនៅបណ្តាបប្រទេសជាច្រើនដែលមានប្រជាជនខ្មែររស់នៅផងដែរ។ ពីរបទដែលធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងសម្រាប់ផលិតកម្មថ្មីរបស់នាងគឺបទ”ទឹកដោះម្តាយថ្លៃ” ដែលចេញកាលពីរដូវបុណ្យភ្ជុំ និងបទ”ទៅលេងបុណ្យកថិន” ដែលសុទ្ធសឹងជាបទដែលអាចទាក់ចិត្តអ្នកស្តាប់និងបង្កប់អត្ថ្ន័យជ្រាយជ្រៅតាមបែបរសជាតិខ្មែរនោះ។ តារាចម្រៀងរូបនេះបញ្ជាក់ថា នាងពិតជាសប្បាយចិត្តដែលបានចូលមកច្រៀងក្នុងផលិតកម្ម BN ដែលមានអ្នកគ្រប់គ្រងទូទៅ និងក្រុមការងារល្អ យល់ទុក្ខធុរៈ ព្យាយាមនឹងការងារ និងប្រកបដោយសមត្ថភាព។ តារាស្រីរូបនេះបញ្ជាក់ថាដែរថានាងក៏មានការភ្ញាក់ផ្អើលដែរ ក្រោយពីបទចម្រៀងថ្មីៗរបស់នាងក្នុងផលិតកម្មថ្មីទទួលបានការគាំទ្រច្រើន។ នាងថាក្រោយពីបញ្ចេញបទបែបស្រុកស្រែ ឬមរតកដើម នាងនឹងសាកល្បងផ្លាស់ប្តូបែបបទនៃការច្រៀង មកជាការច្រៀងបែបសម័យទំនើបវិញម្តង។ នាងថាបទថ្មីបែបយុវវ័យរបស់នាងនឹងចាប់ផ្តើមចេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។

​នាងរំពឹងទុកដែរថាស្នាដៃថ្មីៗ ដែលនាងបានច្រៀង និងក្រុមការងារផលិតកម្មខិតខំដុតដៃជើងបង្កើត នឹងក្លាយជាចំណីអារម្មណ៍ថ្មីជាប់ចិត្តទស្សនិកជន។ នាងរំពឹងដែរថាឆ្នាំថ្មីការងារថ្មី នឹងកាន់តែធ្វើឲ្យអាជីពការងារសិល្បៈរបស់នាងរីកចម្រើនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print