ភ្នំពេញ៖ បុរសជាជាងសំណង់ម្នាក់ បន្ទាប់ពីជួបជុំមិត្ដភក្ដិបានជិះម៉ូតូត្រឡប់មកកន្លែងស្នាក់នៅវិញខណៈមកដល់ក៏ បានបញ្ឈរម៉ូតូចោលអង្គុយចាំបងប្អូន បើកទ្វារឱ្យហើយអង្គុយដេកលក់មួយភាំងក៏ត្រូវបុរសអូសរទេះអេតចាយឡើងជិះ ម៉ូតូទៅបាត់ ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នៅមុខសាកល វិទ្យាល័យធនធនមនុស្ស តាមបណ្ដោយ ផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ អុល សុឡៃ អាយុ ២៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅខុន ដូអូឡាំពិក មានស្រុកកំណើតខេត្ដកំពង់ ចាម ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1G-9223 ។
តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ បានវិលត្រឡប់មកពីជួបជុំមិត្ដភក្ដិនៅម្ដុំផ្សារបឹងត្របែកហើយខណៈមកដល់ មុខខុនដូវិញក៏ឈប់ម៉ូតូដើម្បីរង់ចាំបងប្អូនបើកទ្វារឱ្យដោយមិនដកសោចេញពីម៉ូតូទេ ។ ភ្លាមនោះស្រាប់តែមានបុរស អូសរទេះអេតចាយម្នាក់ដើរមកពីក្រោយលបៗហើយបានឡើងជិះម៉ូតូរបស់គាត់ ទៅបាត់គ្រាដែលរូបគាត់នៅឆ្ងាយពីម៉ូតូហើយអង្គុយដេកលក់មួយភាំង ។
បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលអូរឡាំពិក ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកជន សង្ស័យតែមិនដឹងថារកឃើញដែរឬ យ៉ាងណានោះទេ ៕
ដោយ៖ ស រស្មី