ហេង ចាន់ថា ស្ទាក់ស្ទើនឹងឈុតសិចស៊ី និងឱបថើប

ចែករំលែក៖

ភ្នំពេញ៖ Miss Grand Cambodia 2016កញ្ញា ហេង ចាន់ថា ចាប់ផ្តើមទទួលយការសម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតនាងត្រូវបានគេរំពឹងថានឹងក្លាយជាតារាសម្តែងស្រីលេចធ្លោរមួយក្នុងពេលដ៏ខ្លីខាងមុខ។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅតែមិនទាន់ហ៊ានប្រថុយនឹងឈុតឆាកសិចស៊ី ឬឱបថើបមួយចំនួននោះទេ។

ភាពយន្តខ្នាតធំ២រឿង ដែលតារាស្រីហេង ចាន់ថា គ្រងតំណែងតួឯក គឺរឿង”កូនក្រក”​ និងរឿង”បន្តោងឆ្នាំងដី” បាននឹងកំពុងតែរុញច្រានឲ្យតារាស្រីរូបនេះកាន់តែលេចធ្លោរក្នុងកិច្ចការងារសិល្បៈ។ បើទោះបីជាបង្ហាញមុខក្នុងកម្មវិធីសិល្បៈនានា ជាមួយសម្លៀកបំពាក់ទាន់សម័យបែបសិចស៊ីខ្លះមែន ប៉ុន្តែតារាស្រីរូបនេះនៅតែមិនទាន់ហ៊ានទទួលយកការងារណាដែលមើលទៅជារូបភាពបែបស្រើបស្រាលនោះទេ។

នាងបញ្ជាក់ថា កន្លងមកនាងទទួលបានការសម្តែងមួយចំនួនដែលពិសេសការងារសម្តែងដែលមិនឆ្លុះបញ្ចាំងពីភាពសិចស៊ីជ្រុលហួសហេតុនោះទេត្រឹមឈុតឱបតិចតួចបាន។ នាងថាបើទោះបីជាផលិតករហ៊ានឲ្យតម្លៃខ្ពស់ហើយថតបែបឈុតស្រើបស្រាលនោះគឺនាងមិនទទួលនោះទេ។

នាងថាឈុតឆាកស្នេហាឱបរិតគឺនាងតែងសម្តែងខុសច្រើនព្រោះតែមានការអៀនប្រៀនច្រើន។ នាងលើកឡើងដែរថា ការងារសិល្បៈកន្លងមកមានការកើនឡើងជាឆ្នាំមុន ហើយក៏មិនមែននាងលេចធ្លោរព្រោះឈុតសិចស៊ីដែរ ប៉ុន្តែនាងមិនបានយល់ថាឈុតសិចស៊ីនោះមិនល្អទេ គឺជាគោលការណ៍របស់តារាសម្តែងម្នាក់ៗប៉ុណ្ណោះ។

នាងរំពឹងដែរថាចុងឆ្នាំនេះ និងដើមឆ្នាំក្រោយនាងនឹងទទួលបានការងារសិល្បៈថ្មីបន្តបន្ទាប់សម្រាប់បម្រើអារម្មណ៍ទស្សនិកជនជាក់ជាមិនខាន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print