រថយន្ដទំនើបពីរគ្រឿងបានបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យខូចខាតទាំងសងខាងនិងរបួសស្រាលពីរនាក់

ចែករំលែក៖

     ភ្នំពេញ៖ រថយន្ដសេរីទំនើបពីរគ្រឿង បានបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ និងរងរបួសស្រាលពីរនាក់។
   ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៤៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដ ម៉ាកកាមរី ហាយព្រីធ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AP-5139 ជិះដោយបុរសរួមនិងនារី៣នាក់ធ្វើដំណើរជាមួយតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។
លុះពេលមកដល់ចំណុចកើតហេតុស្របពេលមានរថយន្ដទំនើបមួយគ្រឿងទៀត ម៉ាក ហាំ ម ពាក់ស្លាកលេខ ភ្នំពេញ2AC-8007 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយក៏ជ្រុលបុកគ្នានៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង និងធ្វើឲ្យរថយន្ដទាំងពីរជ្រុលទៅបុកជាមួយបង្កាន់ដៃស្ពានលូទឹកស្អុយ រងការខូចខាតទាំងពីរគ្រឿង និងបណ្ដាលឲ្យអ្នកជិះក្នុងរថយន្តកាមរីហាយព្រីធរងរបួសស្រាលពីរនាក់។
     ក្រោយពីកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយទើបភាគីខាងរថយន្ដហាយព្រីធព្រមសងថ្លៃការខូចខាតទៅភាគីរថយន្ដហាំ ម ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ ដោយ៖ ភារ៉ា ដង្កោ 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print