បុរសចិត្តខ្សោយ អន់ចិត្តជាមួយប្រពន្ធមិនចូលផ្ទះលួចចងករសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានចងកធ្វើអត្តឃាតនៅនឹងធ្នឹមក្រោមផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំ  កាលពីវេលាម៉ោង៤និង១០នាទី ថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៨  ។

  ជនរងគ្រោះឈ្មោះវ៉ាន់ ធេន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនៅភូមិ ជាយស្បៃ ឃុំកកោះ ស្រុកសន្ទុកខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះម៉ៅ រ៉េន ភេទស្រី អាយុ៤២ឆ្នាំ(ត្រូវជាប្រពន្ធ)បានរៀបរាប់ចំពោះមុខសមត្ថកិច្ចថាកន្លង មកប្តីរបស់ខ្លួនឈ្មោះ វ៉ាន់ ធេន  នេះជាមនុស្សញៀនស្រាជាច្រើនឆ្នាំមកហើយ ពេលស្រវឹងតែងតែរករឿងវាយប្រពន្ធនិងកូន កន្លងមកខ្លួនបានប្តឹងរដ្ឋអំណាចនិងសមត្ថកិច្ចអោយជួយអប់រំនិងធ្វើកិច្ចសន្យាជាច្រើនលើកតែមិនកែខ្លួនទើបកាលពីថ្ងៃទី១២ខែវិច្ចិការ ឆ្នាំ២០១៨មានការឈ្លួសប្រកែកគ្នាជាខ្លាំងខ្លួនក៏ចុះចេញពីផ្ទះទៅជ្រកនៅផ្ទះបងឈ្មោះម៉ៅ រុំ មិនចូលផ្ទះនៅថ្ងៃទី១៤ខែ វិច្ចិការ ឆ្នាំ២០១៨ ឈ្មោះ  ធេន ជាប្តីទៅហៅអោយទៅផ្ទះវិញក៍ខ្លួនមិនទៅ ។

      តាមការបំភ្លឺរបស់ឈ្មោះសាម ស្រីរ៉ាន់ភេទស្រីអាយុ២៣ឆ្នាំត្រូវជាកូនបង្កើតបានបំភ្លឺថាកន្លងមកឪពុកខ្លួនជាមនុស្សញៀណស្រារករឿងនិងហឹង្សារក្នុងគ្រួសាររហួតម្តាយខ្លួននៅជាមួយលែងកេត។

      នៅល្ងាចនិងយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨ឪពុកបានដេកនៅលើផ្ទះជាមួយលុះម៉ោង៣ទៀបភ្លឺបានប្រាប់ថាទៅនោម ខ្លួនក៍ដេកលក់លុះម៉ោង៤និង១០នាទីលឺមេក្រូក្នុងវត្តជាយស្បៃចាក់លឺក៍ភ្ញាក់បានចុះទៅដីក្រោមផ្ទះក៍ប្រទះឃើញឪពុកបានចងកនិងធ្នឹមជាមួយខ្សែភ្លើងក្បែរសសរផ្ទះជង្គុងដល់ដី។ខ្លួនក៏បានដើរប្រាប់បងប្អូនជិតខាងនិងម្តាយខ្លួនមកមើល ស្លាប់បាត់ហើយក៍បានរាយការណ៍ទៅប៉ុស្តិរដ្ឋាលកកោះ។

     ក្រោយដឹងពត៍មានជំនាញនៃអធិការដ្ឋាននគរបាលស្រុកសន្ទុកបានសហការណ៏ជាមួយលោកនាយនាយរងប៉ុស្តិកកោះចុះដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យទីកន្លែងកើតហេតុនិង ពិនិត្យសពនៅចំណុចជុំវិញករ ឃើញមានស្លាកស្នាមទ្រុតពណ៏ក្រមៅព័ទ្ធជុំវិញកបញ្ឆិតទៅលើទំហំ១ស.ម ក្រៅពីនេះ ពុំឃើញមានស្លាកស្នាមអ្វីគួរអោយ កត់សំគាល់ឡើយ។

     ក្រោយពិនិត្យចប់យើងបានប្រគល់សាសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ដោយសនិដ្ឋាន ជនរងគ្រោះឈ្មោះវ៉ាន់ ធេន នេះ ពិតជាបានធ្វេីអត្តឃាត (ចងក)សំលាប់ខ្លួនឯង  មូលហេតុ: ស្រវឹង  និងតូចចិត្តប្រពន្ធមិនមកផ្ទះ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print