ជនជាប់ចោទ​ហុង​ កាលី​ឌី​ន​ ត្រូវ​សាលាដំបូង​បន្ត​សវនាការ​សារ​ជា​ថ្មី​

ចែករំលែក៖

​ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ បន្ត​សវនាការ​សំណុំរឿង​សម្លាប់​សង្សារ​ជា​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ​ហើយ​យក​សព​ទម្លាក់​ក្នុង​ទឹកទន្លេ​ ។​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​វ៉េ​ង​ ហ៊​ត់​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​សវនាការ​ ថ្ងៃ​ទី​៣០​ ខែតុលា​ កន្លង​ទៅ​សាក្សី​មួយ​ចំនួន​បាន​ព្យាយាម​ឆ្លើយ​ដោះ​បន្ទុក​ដល់​បុរស​ម្នាក់​ជាប់ចោទ​ក្នុង​សំណុំរឿង​នេះ ​។​

Screenshot (292)

​សាក្សី​ទាំងនោះ​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ប្រាប់​តុលាការ​ ថា​នៅ​មុន​ថ្ងៃ​កើតហេតុ​ និង​ ថ្ងៃ​កើតហេតុ​ ឈ្មោះ​ ហុង​ កាលី​ឌី​ន​បាន​ស្ថិត​នៅ​ជួបជុំ​គ្នា​ ពោល​គឺ​មាន​វត្តមាន​រហូត​ សបញ្ជាក់​ឱ្យ​ឃើញ​ថា​ឈ្មោះ​ ហុង​ កាលី​ឌី​ន​ ពុំ​បាន​សម្លាប់​នារី​ឈ្មោះ​ សុង​ ដា​វិ​ន​ នោះ​ទេ​ ទោះបី​យ៉ាងណា​ សវនាការ​នេះ​ គឺ​គ្រាន់តែ​ចាប់ផ្តើម​សាកសួរ​សាក្សី​ប៉ុណ្ណោះ​ ហើយ​លទ្ធផល​ក៏​ពុំ​ទាន់​ដឹង​នោះ​ដែរ​ ជនជាប់ចោទ​ឈ្មោះ​ ហុង​ កាលី​ឌី​ន​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ផ្ទះ​លេខ​១០៤​ ផ្លូវ​លេខ​៤៣០​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ មុខរបរ​អចិន្ត្រៃយ៍​ជាង​ជួសជុល​កុំព្យូទ័រ​និង​ ជា​មន្ត្រី​នគរបាល​ទើប​ប្រលង​ជាប់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ចំនួន​ ៣​បទល្មើស​ គឺ​ បទ​ឃាត​កម្មបទ​ប្រើប្រាស់​គ្រឿងញៀន​ និង​ បទ​កាន់កាប់​ អាវុធ​ខុសច្បាប់​ ។​

​ជនជាប់ចោទ​ហុង​ កាលី​ឌី​ន​ ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ធ្វើការ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៤​ ក្នុង​ហាង​កាហ្វេ​ដា​លី​ន​ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥​ សង្កាត់​បឹង​ព្រលិត​ខណ្ឌ​៧​មក​រា​ បន្ទាប់​ពី​សាកសព​នារី​ រង​គ្រោះ​ឈ្មោះ​ សុង​ ដា​វិ​ន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ ក្នុង​ទឹកទន្លេ​ កាលពី​ថ្ងៃ​ទី​០៧​ខែតុលា​ ឆ្នាំ​២០១៤​ មុខ​បឋម​សិក្សា​ជ្រោយចង្វា​ ។​

​គួរ​រំលឹក​ថា​ស្ត្រី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​រំលោភ​រួច​ធ្វើ​ទារុណកម្ម​ជាំ​ពេញ​ខ្លួនប្រាណ​រហូត​ដល់​ស្លាប់​ហើយ​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ទឹកទន្លេ​មុខ​សាលា​បឋម​សិក្សា​ជ្រោយចង្វា​ខាងត្បូង​ស្ពាន​ជ្រោយចង្វា​ប្រហែល​កន្លះ​គីឡូម៉ែត្រ​ស្ថិត​ក្នុងភូមិ​ទី​២​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទ្បើ​ង​កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៤​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ហាត់ប្រាណ​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​ ៕​

Screenshot (296)

Screenshot (293)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print