ស្ដ្រី​ម្នាក់​សម្រាលកូន​លើ​បង់​ដោយ​ខ្លួនឯង​ ខណៈ​ទៅ​ដល់​មណ្ឌល​សុខ​ភាព​កាចា​ញ​អត់​មាន​ពេទ្យ​ប្រចាំការ​

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ ស្ដ្រី​ម្នាក់​បាន​សម្រាល​ កូន​លើ​បង់​ដោយ​ខ្លួនឯង​ខណៈ​អ្នក​ភូមិ​នាំ​ គ្នា​ដឹង​ស្ដ្រី​ខាងលើ​នេះ​ទៅ​ដល់​មណ្ឌល​ សុខភាព​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្ដ​រតនគិរី​ តែ​ពុំ​មាន​គ្រូពេទ្យ​ណា​ម្នាក់​នៅ​ ប្រចាំការ​ ។​ ករណី​ស្ដ្រី​ឈឺពោះ​សម្រាល​ កូន​ដោយ​ខ្លួនឯង​នៅ​លើ​បង់​មុខ​មណ្ឌល​ សុខភាព​កាចា​ញ​នេះ​បាន​កើង​ឡើង​កាល​ ពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​មណ្ឌល​សុខភាព​ កាចា​ញ​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្ដរតនគិរី​ ។​

20151201_102326

​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​ឆ្លង​ ទន្លេ​ដោយ​គ្មាន​គ្រូពេទ្យ​ខាងលើ​នេះ​ឈ្មោះ​ វ៉ា​ត់​ វ៉ា​ត់​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ ទីលំនៅ​ភូមិ​១​ សង្កាត់​កាចា​ញ​ ក្រុង​បាន​ លុង​ មាន​ប្ដី​ឈ្មោះ​ ណែ​ត​ រិ​ទ្ធ​ អាយុ​២៨​ ឆ្នាំ​ ជា​កម្មករ​ជា​ជ័រកៅស៊ូ​ នៅ​ឯ​ស្រុក​បរ​ កែវ​ ។​

​ស្ដ្រី​ឆ្លងទន្លេ​ឈ្មោះ​ វ៉ា​ត់​ វ៉ា​ត​ បានឱ្យ​ ដឹង​ថា​ កូន​ដែល​កើតមក​នេះ​ជា​កូនស្រី​ ហើយ​ជា​កូន​ទី​៣​ ។​ ស្ដ្រី​ដែល​ឆ្លងទន្លេ​ ដោយ​ខ្លួនឯង​បាន​បន្ដ​ថា​ ពេល​ដែល​គាត់​ ឈឺពោះ​ប្ដី​របស់​គាត់​មិន​នៅផ្ទះ​តែ​ សំណាងល្អ​បាន​អ្នក​ជិតខាង​ជួយ​ដឹក​បញ្ជូន​ មក​មណ្ឌល​សុខភាព​កាចា​ញ​ដោយ​ពុំ​ មាន​គ្រូពេទ្យ​ប្រចាំការ​នោះ​ទេ​ខណៈនោះ​គាត់​សម្រាលកូន​ដោយ​ខ្លួនឯង ​។​

​លោក​ ទន់​ ពៅ​ ចៅសង្កាត់​កាចា​ញ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បញ្ហា​នេះ​ជា​រឿង​ចៃ​ ដ​ន្យ​ពីព្រោះ​ស្ដ្រី​រូប​នោះ​ទៅ​ដល់​មណ្ឌល​សុខភាព​ភ្លាម​ក៏​សម្រាលកូន​ភ្លាម​។​ បញ្ហា​នេះ​កាលពី​កន្លង​ទៅ​ធ្លាប់​មាន​ម្ដង​ រួច​មក​ហើយ​លោក​ក៏​បាន​ហៅ​ប្រធាន​ មណ្ឌល​សុខភាព​មក​ណែនាំ​ផង​ដែរ​។​ លោក​បញ្ជាក់​ថា​នៅ​មណ្ឌល​សុភាព​ កាចា​ញ​មាន​បុគ្គលិក​តិច​ពុំ​មាន​គ្រូពេទ្យ​ប្រចាំការ​គ្រប់គ្រាន់​ដើម្បី​បំរើសេវា​ជូន​អ្នកជំងឺ​ក៏​ដូច​ជា​អ្នក​ឆ្លងទន្លេ​ទេ​ ។​

​ប្រជាពលរដ្ឋ​ដែល​មក​សមា​ក្រ​ព្យា​ បាល​នៅ​មណ្ឌល​សុខភាព​ខាងលើ​នេះ​ តែងតែ​រិៈ​គន់​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ថា​ ខ្វះ​សិ​ល​ធម៌​មាន​អាកប្បកិរិយា​រើសអើង​ មិន​យកចិត្ដទុកដាក់​នឹង​អ្នកជំងឺ​ទេ​ហើយ​ បើ​អ្នកជំងឺ​ណា​មាន​លុយ​គ្រូពេទ្យ​យកចិត្ដទុកដាក់​បន្ដិច ​។​

​ជុំវិញ​ការ​រិះគន់​និង​ស្ដ្រី​ឈឺពោះ​សម្រាលកូន​ដោយ​គ្មាន​គ្រូពេទ្យ​ប្រចាំការ​នេះ​អ្នក​ យក​ព័ត៌មាន​នគរវត្ដ​មិន​រក​ការ​ពន្យល់​ពី​ ប្រធាន​មណ្ឌល​សុខភាព​កាចា​ញ​បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ទី​១​ ខែធ្នូ​ ស្រប់​ពេល​ដែល​ ប្រជាពលរដ្ឋ​លើក​ឡើង​ថា​មន្ទីរ​សុខា​ ភិ​បាល​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ប្រធាន​មណ្ឌល​សុខភាព​កាចា​ញ​នេះ​ចេញ​ បើ​មិន​ដូច្នេះ​ ទេ​នៅ​ថ្ងៃ​ខាង​មុខ​ប្រាកដជា​មាន​ស្ដ្រី​ឈី​ ពោះ​សម្រាលកូន​ណា​ម្នាក់​បាត់បង់​ជីវិត​ ព្រោះតែ​គ្មាន​គ្រូពេទ្យ​ ។​ ម្យ៉ាងវិញទៀត​ កុំឱ្យ​មានរឿង​ដដែល​កើត​មាននៅ​មណ្ឌល​សុខភាព​កាចា​ញ​មួយ​នេះ​ ៕​

20151201_102356

20151201_102342

Screenshot_2015-12-01-10-08-22-1

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print