បុរស​ល្មោភកាម​ប្រពន្ធ​មិន​នៅ​ចាប់រំលោភ​ម្ដាយក្មេក​អាយុ​៨៤​ឆ្នាំ​ តែ​មិន​បាន​សម្រេច

ចែករំលែក៖

​ខេត្តកណ្ដាល​៖​ បុរស​ល្មោភកាម​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​រំលោភ​ម្តាយក្មេក​អាយុ​៨៤​ឆ្នាំ​នៅ​លើ​ផ្ទះ​ តែ​ត្រូវ​ប្រពន្ធ​មក​ទាន់​ក៏​ស្រែក​ឆោឡោ​ភ្ញាក់ផ្អើល​តែ​ម្ដង​។​

Hong-0963

​ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​ និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូ​មិច​ន្ល​ក់​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ ស្រី​ ដា​វី​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ មាន​ប្រពន្ធ​ឈ្មោះ​ ឌិន​ នឹម​ អាយុ​៥១​ឆ្នាំ​។​ ចំណែក​ម្ដាយក្មេក​ជា​ជន​រង​គ្រោះ​ឈ្មោះ​ រស់​ ញ៉េ​ស​ ហៅ​សុខ​ អាយុ​៨៤​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ រស់នៅ​ម្នាក់ឯង​ ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ ខណៈ​ពេល​ឃើញ​ស្ត្រី​ជា​ម្តាយក្មេក​អង្គុយ​នៅ​ក្នុងផ្ទះ​ម្នាក់ឯង​ កូនប្រសា​ល្មោភកាម​នោះ​ក៏​ចាប់​គាត់​ផ្ដួល​ រួច​ធ្វើ​សកម្មភាព​រំលោភ​តែ​ម្ដង​។​ ពេល​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​មិន​ទាន់​បាន​សម្រេច​ផង​ ចៃដន្យ​ប្រពន្ធ​របស់​ជនសង្ស័យ​ឡើង​មក​ទាន់​ហើយ​ក៏​ស្រែក​ឆោឡោ​ ធ្វើ​បុរស​ល្មោភកាម​ជា​ប្តី​នោះ​បាន​ផ្អាក​សកម្មភាព​ ស្ទុះ​លើក​ខោ​ស្លៀក​ដើរ​ចុះ​មក​ដី​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។​ បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​ក៏​ទៅ​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ​ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្ដា​ន្ទា​ទោស​តាម​ច្បាប់​។​ លុះដល់​វេលា​ម៉ោង​៥​និង​២០​ល្ងាច​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​យក​មក​ប៉ុស្តិ៍​សួរនាំ​។​

​បន្ទាប់​ពី​សួរនាំ​រួច​ សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​កសាង​សំណុំរឿង​ បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Hong-0965

...

ដោយ​៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print