អាមេរិកព្រមានពីសង្គ្រាមត្រជាក់ជាទ្រង់ទ្រាយធំជាមួយចិន

ចែករំលែក៖

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា អនុប្រធានា ធិបតីអាមេរិក លោក Mike Pence បាន ព្រមានចិនថា នឹងត្រូវប្រឈមមុខជាមួយសង្គ្រាមត្រជាក់ជាទ្រង់ទ្រាយធំជាមួយ អាមេរិក និងប្រទេសជាដៃគូអាមេរិក ប្រសិនបើចិនមានការផ្លាស់ប្តូរទម្រងនយោបាយ របស់ខ្លួននោះ។

ការប្រកាសខាងលើ របស់អនុប្រធានាធិបតីអាមេរិកកើតឡើង នៅមុនពេលជំនួប ពិភាក្សា រវាង ប្រធានាធិបតីដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បន្ទាប់ពីកិច្ចប្រជុំ ប្រទេសដែលមានសេដ្ឋ កិច្ចលិចថ្លោ ទាំង២០នៅលើពិភពលោក G20 ដែលធ្វើឡើងនៅក្នុងប្រទេសអាហ្សង់ទីន នាថ្ងៃទី ៣០ខែវិច្ឆិកា ខាងមុខ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Washington Post អនុ ប្រធានាធិបតី Mike Pence បានបញ្ជាក់ថា «ប្រធានាធិបតីដូណាល់ ត្រាំ បានផ្តល់ ឱកាសក្នុងការបើកទ្វារចំហ ដើម្បីឲ្យមាន កិច្ចពិភាក្សា ឈានដល់ព្រមព្រៀង ជាមួយ ចិន ។ ទន្ទឹមនឹងនោះលោកត្រាំបានអំពាវនាវឲ្យទីក្រុងប៉េកាំង អនុវត្តនូវការផ្លាស់ប្តូរទៅតាមអ្វីដែលអាមេរិក បានស្នើក្នុងវិស័យ សេដ្ឋកិច្ច យោធា និងនយោបាយ ។ នេះ​ជាឱកាសដ៏ល្អបំផុតរបស់ចិន បើមិន ដូច្នោះទេ នឹងត្រូវប្រឈម សង្គ្រាម ត្រជាក់ ជាមួយអាមេរិក»។

អនុប្រធានាធិបតីអាមេរិកបានសន្យាថា អាមេរិកនឹងបង្កើនការដាក់សម្ពាធទៅលើសេដ្ឋកិច្ច កិច្ចការបរទេស និងនយោ បាយចំពោះចិន ប្រសិនបើចិនមិនព្រម ដោះស្រាយ វិវាទពាណិជ្ជកម្មជាមួយអាមេ រិក ។ លោកបន្តទៀតថាចិនមិនទាន់មានលំនឹងគ្រប់គ្រាន់មានកម្លាំងគ្រប់គ្រាន់ ក្នុង ការប្រឈមុខជាមួយអាមេរិក យូរអង្វែង នោះឡើយ។

ភាពតានតឹងរវាងអាមេរិក ចិននៅ ក្នុងវិស័យពាណិជ្ជកម្ម កើតឡើង ក្រោយ ពេលប្រទេសទាំងពីរបានដំឡើង ពន្ធដាក់ គ្នាទៅវិញទៅមក ។ នៅខែធ្នូ ឆ្នាំ ២០១៨ នេះ អាមេរិក នឹងសម្រេចដំឡើង ពន្ធនាំ ចូលដល់ទំនិញទាំងឡាយរបស់ចិន ប្រសិនបើមេដឹកនាំទាំងពីរ គ្មានការរីកចម្រើននៅក្នុងកិច្ចពិភាក្សា ក្នុងប្រទេស អាហ្សង់ទីន នាចុងខែវិច្ឆិកា នេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print