បើករថយន្តបត់ឆ្វេងមិនប្រយ័ត្នបុកម៉ូតូ បញ្ច្រាស់គ្នារបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀងះ បុរសម្នាក់រងរបួសធ្ងន់ធ្ងរដយសារករណីះថ្នាក់ចរាចរណ៏បន្ទាប់ពីរថយន្តម៉ាកសាំយុងមួយគ្រឿងទិសដៅបញ្រាស់គ្នាហើយបានបត់ឆ្វេងខ្វះប្រុងប្រយត្ន័បុកជាមួយម៉ូតូយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលកាលពីថ្ងៃព្រហស្បតិ៍៨កើតខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែ វិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង៦និង២០នាទីល្ងាច នៅលើផ្លូវជាតិលេខ០១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣>១៥៤ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសដែលរងរបួសធ្ងន់ធ្ងរមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកជីភូ។
ចំពោះអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះស្វាយ ចន្ថា ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរបើករថយន្ត មានទីលំនៅខេត្តពោធិ៍សាត់ ។
 បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CE.5142ផ្លូវជាតិលេខ០១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣>១៥៤ពីលិចមកកើតខណះនោះស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកសាំយុងពណ៍សពាក់ស្លាកលេខ ភ្នំពេញ2X.0881ក្នុងទិសដៅបញ្រាស់គ្នាហើយបានបត់ឆ្វេងមិនប្រយត្ន័ក៏បុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
 ក្រោយពីបង្កហេតុរួចអ្នកបើកបររថយន្តដោយឃើញសភាពការណ៏មិនស្រួលក៏បានរត់គេចខ្លួនបាត់ពីកន្លែងបន្សល់ទុកតែរថយន្តនៅកន្លែង ។
បច្ចុប្បន្ន:អ្នករងរបួសធ្ងន់ត្ូវបានកំពុងសង្គ្រោះនៅមន្ទីពេទ្យបង្អែកជីភូក្រុងបាវិតនិងធ្វើការវាស់វែងអូសយកវត្ថុតាងទាំង០២គ្រឿងសមត្ថកិច្ចមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដេីម្បីបំពេញសំណុំរឿងទៅតាមនីតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print