ទីប្រឹក្សារងស្តីពីសន្តិសុខជាតិសម្រេចលាលែងពីតំណែងដើម្បីបញ្ចប់វិបត្តិ

ចែករំលែក៖

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ស្រី Mira Ricardelបានសម្រេចលាលែងចេញពីតំណែង ដើម្បីបញ្ចប់រឿងរ៉ាវ វិវាទ ជាមួយ ភរិយាប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ពីព័ត៌មាននៃការលាលែងចេញពីតំណែងខាងលើ គឺបានកើតឡើងក្រោយពេល ដែលការិយាល័យភរិយាប្រធានាធិបតីអាមេរិក លោក ស្រីMelania Trump បានស្នើដល់ស្វាមីឲ្យដកតំណែងទីប្រឹក្សារង សន្តិសុខជាតិ ដោយចាត់ទុកថាលោកស្រី Mira Ricardel មិនស័ក្តិសំបន្តកាន់តំណែងនេះឡើយនៅសេតវិមាន។

ព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨បានផ្សាយថា លោក ស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះថាលោកស្រី Ricardelនឹងត្រូវទៅកាន់តួនាទីថ្មី ហើយនិងនៅតែបន្តគាំទ្រលោកប្រធានា ធិបតីដូណាល់ ត្រាំ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អ្វីបន្ថែមឡើយ ខណៈ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ ថាលោកស្រី Ricardelនិងលោកស្រី Melania Trump ធ្លាប់ទាស់សម្ដីគ្នានៅអំឡុងនៃដំណើរទស្សនកិច្ចមួយទៅកាន់ទ្វីបអាហ្រ្វិក កាលពីខែតុលា កន្លងទៅ។ មិនតែ ប៉ុណ្ណោះបើតាម Wall Street Journal លោកស្រី Ricardelក៏ត្រូវបានគេរាយ ការណ៍ផងដែរថាជាមនុស្ស ម្នាក់នៅពីក្រោយការផ្សព្វផ្សាយរឿងអវិជ្ជមានរបស់លោកស្រី Melania។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី Melaniaបានស្នើឱ្យដកលោក ស្រី Mira Ricardelចេញពីតំណែងដោយចាត់ទុកថាទីប្រឹក្សាសន្តិសុខជាតិរងសេត វិមានរូបនេះ មិនសមបន្តធ្វើការតទៅ ទៀតឡើយ។ ក៏ប៉ុន្តែ ទន្ទឹមគ្នានឹងការចាក ចេញរបស់ លោកស្រី Ricardelក៏មាន សេចក្ដីរាយការណ៍ដែរថា លោក ដូណាល់ ត្រាំ កំពុងពិចារណារុះរើតំណែងមន្ត្រីមួយចំនួននៅក្នុង សេតវិមានក្នុងនោះមាន ដូចជា ប្រធានបុគ្គលិកសេតវិមាន លោក John Kelly និងរដ្ឋមន្ត្រីក្រសួងសន្តិសុខ មាតុភូមិ លោកស្រី Kirstjen Nielsen ជា ដើម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print