មន្ត្រីកូរ៉េខាងត្បូងវាយតម្លៃចំពោះការសាកល្បងអាវុធថ្មីរបស់កូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចទៅកាន់ទី ក្រុងវ៉ាស៊ីនតោន (មិនបញ្ចេញឈ្មោះ) បានបញ្ជាក់ថា ការណ៍ដែលកូរ៉េខាងជើងសាកល្បងអាវុធទំនើប ជាសញ្ញាមួយ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង អាចនឹងបោះបង់ចោលកិច្ច ពិភាក្សាស្តីពីបរមាណូជាមួយអាមេរិក ក្រោយកិច្ចពិភាក្សាមិនមានភាពរីកចម្រើន ហើយអាមេរិកមិនផ្តល់ទំនុកចិត្តដល់កូរ៉េខាងជើង។

ប៉ុន្តែវាឆាប់រហ័សពេក ក្នុងការវាយ តម្លៃពីសកម្មភាពរបស់ទីក្រុងព្យុងយ៉ាងឲ្យបានច្បាស់ថានេះជាការសម្រេចផ្លាស់ប្តូរ របស់មេដឹកនាំកូរ៉េខាងជើងឈប់ពិភាក្សាជាមួយអាមេរិក។ តាមការវាយតម្លៃជារួម កូរ៉េខាងជើងនៅតែចង់ពិភាក្សាជាមួយ អាមេរិក ដើម្បីបញ្ចប់កម្មវិធីបរមាណូ ដោះដូរនឹងការលុបទណ្ឌកម្មសេដ្ឋកិច្ច។

នៅក្នុងការសាកល្បងអាវុធទំនើបថ្មីនេះ មេដឹកនាំ គីម ជុងអ៊ុន បានទៅត្រួត ពិនិត្យដោយផ្ទាល់។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃ ទី១៦ ខែវិច្ឆិកា បានផ្សាយថា កូរ៉េខាងជើង បានសាកល្បងអាវុធ “ដ៏ទំនើប​បំផុតទើប អភិវឌ្ឍថ្មី” នៅក្នុងការបាញ់សាកល្បង មួយត្រូវបានត្រួតពិនិត្យមើលដោយមេដឹកនាំ គីម ជុងអ៊ុន ស្របពេលដែលមាន ដំណើរការរអាក់រអួលដល់កិច្ចចរចាលើ ការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុង ព្យុងយ៉ាងជាមួយសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ គេបាន ដឹងតិចតួចប៉ុណ្ណោះ ពីសមត្ថភាពអាវុធ មួយប្រភេទនេះ ឬថាតើវាជាអាវុធថ្មី ឬ យ៉ាងណា ប៉ុន្តែការសាកល្បងរបស់វា គឺជា សញ្ញាចុងក្រោយមួយបញ្ជាក់ថា ទីក្រុង ព្យុងយ៉ាងបានត្រៀមខ្លួនរួចរាល់ក្នុងការ វិលត្រឡប់មកកាន់ទំនាក់ទំនងយោធា និយមជាមួយទីក្រុងវ៉ាស៊ីងតោន ប្រសិន បើកិច្ចប្រជុំមិនទទួលបានលទ្ធផលជាផ្លែផ្កាទេនោះ។

លោក ចូស ប៉ូលែក គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបនៅឯវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury ដែលមានមូលដ្ឋាននៅ ទីក្រុងម៉ុនតេរី ប្រទេសម៉ិកស៊ិក បាន និយាយប្រាប់ CNN ថាលោក គីម ជុងអ៊ុន កំពុងដើរឆ្ពោះទៅរកកាយវិការដ៏គឃ្លើន ជាងមុននៅក្នុងកិច្ចចរចាជាមួយសហរដ្ឋ អាមេរិក ហើយលោកបានបង្ហាញយ៉ាង ច្បាស់ថា លោកនឹងមិនបើកផ្លូវនោះទេ ហើយលោកអាចនឹងងាកមករកប្រតិបត្តិការចាស់របស់លោកដដែល បើសិនជា សហរដ្ឋអាមេរិក មិនផ្លាស់ប្តូរដំណោះ ស្រាយរបស់ពួកគេទេនោះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសការសាកល្បងអាវុធបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបនេះ កាល ពីព្រឹកថ្ងៃសុក្រ ប៉ុន្តែពួកគេមិនបានបរិយាយយ៉ាងលម្អិតពីទីតាំងនៃការសាកល្បង ឬព័ត៌មានពាក់ព័ន្ធនឹងសមត្ថភាពអាវុធ មួយប្រភេទនេះនោះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print