ជនជាតិចិនបើករថយន្តស៊េរីទំនើបទៅបុករថយន្តហាយលេនឌ័រពីក្រោយផ្លោងទៅទើរលើទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ: ជនជាតិចិនបើករថយន្តស៊េរីទំនើបជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រពីក្រោយផ្លោងទៅឡើងជិះលើទ្រូងផ្លូវសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរង្ស
ខាងមុខមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

្របភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនបើក រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Pouch
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9527 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-5637 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាពីក្រោយបណ្តាលរថយន្តហាយលេនឌ័រ ផ្លោងឡើងទៅជិះលើទ្រូងផ្លូវ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរចារផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print