លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ តំណាងDMDI ទាំង២៣ប្រទេស ដែលនិយាយភាសាម៉ាឡាយូ ចាប់អារម្មណ៏ខ្លាំងលើការ វិនិយោគ វិស័យហាឡាល់ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពិភពម៉ាឡាយូពិភពឥស្លាម (DMDI) លើកទី១៩ ប្រទេសសឹង្ហបុរីនៅថ្ងៃទី ១៥-១៨វិច្ឆិកាឆ្នាំ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានDMDI ពិភពលោក និងជាប្រធានDMDI ប្រចាំកម្ពុជា បានមាន ប្រសាសន៍ឲ្យដឹង នៅថ្ងៃអាទិត្យ ១១កើតខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនងថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០១៨នេះថា៖ កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពិភពម៉ាឡាយូ ដែលមានរយៈ៣ ថ្ងៃក្រោមប្រធានបទស្តីពី«ការឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ វប្បធម៌ សេដ្ឋកិច្ច និង សង្គម»បាននាំចំណាប់អារម្មណ៍យ៉ាងខ្លាំង ដល់សមាជិក ពិភពលោក មកពីប្រទេសចំនួន២៣ ដែលជា រដ្ឋ និងតំបន់ដែលនិយាយភាសាម៉ាឡាយូ ឲ្យមើលឃើញពីសក្តានុពល និង ឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើ វិស័យឧស្សាហកម្ម ហាឡាល់ នៅកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ ហើយបានចេញជាអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់ កម្ពុជា កាលពីឆ្នាំ២០១៦ ដែលធ្វើឲ្យវិស័យហាឡាល់កម្ពុជាកាន់តែមានភាពជឿជាក់ ពីបណ្តាអ្នកវិនិយោគទុន និងអតិថិជន អ្នកប្រើប្រាស់ទូទាំងពិភពលោក ។

តាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់
បានឲ្យដឹងថា៖សមាសភាពជាតំណាងប្រទេសសមាជិកDMDI ដែលដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គឺសុទ្ធ តែថ្នាក់ដឹកនាំ ក្នុងជួររដ្ឋាភិបាល ឥស្សរជន អ្នកវិនិយោគិន សហគ្រិន ធុរៈកិច្ចជន មានចំនួន៣៤០ នាក់ ដែលតំណាងមកពីបណ្តាប្រទេសជារដ្ឋនិង តំបន់ នៅទូទាំងពិភពលោកចំនួន២៣ ប្រទេសដែលនិយាយភាសាម៉ាឡាយូ ក្នុងនោះរួមមាន:កម្ពុជា, ថៃ,សឹង្ហបុរីម៉ាឡេស៊ី,ចិន,ឥណ្ឌូនេស៊ី ,អារ៉ាប៊ីសាអ៊ូឌីត, ប្រ៊ុយណេ, ភីលីពីន, ទីម័រ ,អង់គ្លេស, ម៉ាដាហ្គាស្កា ,អូស្ត្រាលី ,អាហ្វ្រិកខាងត្បូង, អេហ្ស៊ីប ,បូស្នីហ្ស៊េហ្គោវីណា ,ហូឡង់ , ម៉ាល់ឌីវ, បង់ក្លាដែស ,កាណាដា ,ស៊ូរីណា​ម ,ស្រីលង្កា ,ម៉ូរីស ដើម្បីពង្រឹងទំនាក់ទំនង និងផ្តោត​សំខាន់​​នូវស្ថាន​ភាព​ទូទៅ​លើការ​អភិវឌ្ឍ កិច្ចការសាសនា វិស័យសិក្សាធិការ ការគ្រប់​គ្រង​​វិស័យ​​​​ហាឡា​ល់ ​ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសង្គម សេដ្ឋកិច្ច និង វប្បធម៌ ការ​ប្រមូល​វិស័យ​វ៉ាហ្គហ្វ (ទាយ​ជ្ជ​ទាន) គ្រប់​គ្រង​​​វិស័យ​​​ហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេស​គ្រប់គ្រងហាជ្ជី (ការធ្វើ​ធម្ម​​យាត្រា​) កម្មវិធី​​​យុវជន នៃបណ្តា​ប្រទេស​​ជាសមាជិក​របស់​ DMDI ។
គណៈប្រតិភូ តំណាងប្រទេសនានា បានកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ យ៉ាងឆាប់រហ័សជាពិសេសការធ្វើឲ្យមានសុខដុមបនីយកម្មសាសនាផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print