ជនសង្ស័យម្នាក់ ផ្លោះរបងផ្ទះជួលចូលលួចទ្រព្យសម្បត្តិមិនសម្រេច ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់១ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពផ្លោះរបងផ្ទះជួលចូលលួចទ្រព្យសម្បត្តិមិនសម្រេច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់១ ឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលលេខ៥ ផ្លូវលេខ៣១៣កែងនិងផ្លូវលេខ៥៤៨ ក្នុងសង្កាត់បេងកក់១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សុខ វិត អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ម្តុំវត្តនាគវន័ មានស្រុកកំណើរ នៅខេត្តក្រចេះ។

តាមសម្តីបុរសម្នាក់អ្នកមើលការខុសត្រូវនៅផ្ទះកើតហេតុមានឈ្មោះ មួន ស៊ីធី ​ អាយុ២៦ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុមានមិត្តភក្តិគាត់ម្នាក់បានចុចកណ្តឹងទ្វារផ្ទះឲ្យគាត់ចូលហើយរូបគាត់បានដើរមកបើកទ្វារឲ្យចូល ស្រាប់តែឃើញជនសង្ស័យបានផ្លោះរបងចូលក្នុងផ្ទះបាត់ទៅហើយរួចគាត់ស្រែកចោរៗនិងបាននាំគ្នាដេញចាប់ ខណៈនោះកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្នុងមូលដ្ឋានមកដល់ក៏ឃាត់បានជនសង្ស័យតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print