ភ្នំពេញ៖ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ឯក ស ថេត ថ្លែងកោតសរសើរការប្រឹងប្រែងរបស់សមត្ថកិច្ចទាំងអស់ ហើយយើងបន្តប្រឹងប្រែងថែមទៀតដើម្បីជាតិ និង មាតុភូមិ ។
ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ពីព្រះរាជបុណ្យអ៊ំទូក ថ្ងៃចុងក្រោយ លោក ស ថេត បានចែកអាហារសម្រន់ និងទឹកបរិសុទ្ធ ជូនដល់មន្រ្តីនគរបាលដែលឈរប្រចាំការគ្រប់គោលដៅទាំង៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក សំពះព្រះខែ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញរបាយការណ៍មួយ បង្ហាញថា នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអ៊ំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមប្រមាណ៩០ម៉ឺននាក់ទៅ១លាន នាក់គិតត្រឹមម៉ោង១៧៖០០នាទី ៕ចេស្តា