ប៉ោយប៉ែត:ពលករម្នាក់សម្រេចចិត្តបញ្ចប់ជីវិតនៅផ្ទះសំណាក់ភ្នំពេជ្រមិនដឹងមូលហេតុបង្កកាផ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៨នៅបន្ទប់២០២ជាន់ទី១ឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សពជនរងគ្រោះមានឈ្មោះខ្វួយ វ៉ាន់ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅភូមិកន្ទ្រោញឃុំជ្រៃឃ្មុំស្រុកស៊ីធកណ្ដាលខេត្តព្រៃវែង។
សមត្ថកិច្ចប្រាប់ថាយោងតាមការសាក់សួរម្ចាស់ផ្ទះរៀបរាប់ថាសពរងគ្រោះចូលមកដេកផ្ទះសំណាក់របស់គាត់នាថ្ងៃទី២១ខែវិច្ឆិកា២០១៨នៅជាន់ទី១បន្ទប់២០២។សមត្ថកិច្ចបន្ថែមថាលុះវេលាម៉ោង១២ថ្ងៃទី២២ខែឆ្នាំដដែលម្ចាស់ផ្ទះសំណាក់បានឲ្យកូនចៅទៅគោះទ្វារដើម្បីរៀបចំបោសសំអាតបន្ទប់ ជាច្រើនដងដោយមានការសង្ស័យក៏យកសោនៅសល់មកចាក់ តែចាក់មិនចេញដោយក្នុងបន្ទប់មានចាក់គន្លិះក្នុងក៏នាំគ្នាសម្រេចចិត្តយកញញួគាស់បន្ទប់ស្រាប់តែឃើញជនរងគ្រោះចង់ កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកដោយយកអាវពណ៏ក្រហម ភ្ជាប់ទៅនឹងចំរឹងដែកភ្ជួរខោអាវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមិនដឹងអូលហេតុតែម្ដង។
នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចជម្នាញ់ក្រុងនិងគ្រូរពេទ្យពិនិត្យសពរងគ្រោះ ក្រោយពីការពិនិត្យនៅលើសពរងគ្រោះសមត្ថកិច្ចប្រាប់បញ្ជាក់ថាពិតជាចងករសម្លាប់ខ្លួនដោយខ្លួនឯងមិនដឹងមូលហេតុ ព្រោះលើដងខ្លួនមិនមានអ្វីកត់សំគាល់ទៅនិងអំពើរឃាត្តកម្មឡើយ។
សពរងគ្រោះក្រោយពីការពិនិត្យដឹកមករក្សាទុក្ខនៅក្នុងវត្តបាលិលេយ្យរងចាំសាច់ញ្ញាតិបើបងប្អូនណាបាត់សាច់ញ្ញាតសួមអញ្ជើញមកមើលនៅក្នុងវត្តខាងលើ។វណ្ណា