ខេត្តព្រះវិហារ ៖ សំបុកដែលពោលពេញដោយ មុខសញ្ញារក្សាទុកនឹងចែកចាយនូវសារធាតុគ្រឿងញៀន ស្ថិតក្នុងភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ ត្រូវបានបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ។
លោកវរសេនីយ៍ត្រី ពេជ្រ សុភីមេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្តដែលដឹកនាំកម្លាំងចុះបង្ក្រាបបានអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោកថា បន្ទាប់ពីមានការចង្អុលបង្ហាញពីលោក ឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកង រាជអាវុធហត្ថខេត្តព្រះវិហារផងនោះ លោកបាននាំកម្លាំងចុះប្រត្តិបត្តិការនឹងបំបែកសំបុកមុខសញ្ញារក្សាទុកនឹងចែកចាយនូវសារធាតុគ្រឿងញៀនមួយកន្លែងដែលស្ថិតក្នុងភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។
លោកអនុសេនីយ៍ឯកជុន បូរ៉ាមេបញ្ជាការងកង រាជអាវុធហត្ថស្រុកជាំក្សាន្តបានអោយដឹងថាក្នុងករណីចុះប្រត្តិបត្តិការបង្ក្រាបនឹងបំបែកសំបុកមុខសញ្ញារក្សានឹងចែកចាយនូវសារធាតុដ៍សកម្មប្រចាំភូមិសាស្ត្រខាងលើនេះសមត្ថកិច្ចរបស់លោកបានធ្វើកាឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ។
លោកបន្ដថា ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួនទី១មានឈ្មោះអុីម ណុតភេទប្រុសអាយុ២៩ឆ្នាំមុខរបមិនពិតប្រាកដ ទី២ឈ្មោះ អុីម វណ្ណីភេទប្រុសអាយុ២៧ឆ្នាំមុខរបមិនពិតប្រាកដត្រូវជាប្អូន ,ទី៣ឈ្មោះញឹម កុសល់ភេទប្រុសអាយុ២០ឆ្នាំមុខរបមិនពិតប្រាកដជន។
សង្យ័យទាំង៣នាក់ខាងលើបច្ចប្បន្នស្នាក់នៅភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។
លោកជុន បូរ៉ាបានបញ្ជាក់ទៀតផងដែរថាក្រោយកំលាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើសមត្ថកិច្ចរបស់លោកបានឆែកឆេរនឹងដកហូតបាននូវវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លាម៉ាទឹកកក ចំនួន២៣កញ្ចប់តូចទំងន់២.២៣gដកហូតរថយន្តកាមរីផល្លិតឆ្នាំ១៩៨៨ពណ៍សពាក់ស្លាកលេខ(ច៤៨១៥.ភ.ព២)១គ្រឿង ម៉តូម៉ាកMSXគ្មាន ស្លាកលេខ១គ្រឿ កាំភ្លើងកែឆ្នៃ១ដើមដាវ ចំនួន១ទូរសព្វ័ដៃចំនួន៣គ្រឿងលុយ៥ដុល្លារ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាំងខាងលើត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថរក្សានឹងឃុំខ្លួនបណ្តោះអាសន្នដើម្បីធ្វើកាសួនាំនឹងចងក្រងសំណុំរឿងចាត់កាបន្តតាមនីតិវិធី៕វណ្ណៈ