ម្នាក់ស្លាប់ ចំណែកម្នាក់ទៀតរត់ចោលរថយន្ត

ចែករំលែក៖

ប៉ោយប៉ែត:បុរសម្នាក់ស្លាប់បាននៅកន្លែងកើតក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងរថយន្តកាលវេលាម៉ោង១០និង ១០នាទីយប់នៅថ្ងៃទី២៤  ខែ វិច្ឆិកា ឆ្នាំ២០១៨លើផ្លូវជាតិលេខ៥
ត្រង់ចំណុចខាងលិចស្ថានីយ៏ប្រេងឥន្ធនៈអឹុងឆាយហុក ប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផកណ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកបើកបរម៉ូតូឈ្មោះ ជឿ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ប៉ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនិងកន្លែងកើតហេតុ។បើកបរម៉ូតូម៉ាកស្គូបពី ពណ៏ស-ផ្ការឈូក ពុំមានពាក់ស្លាកលេខ ហើយបានបុកប៉ៈជាមួយនិងរថយន្តតូច០១គ្រឿងម៉ាកកាមរីឆ្លាម ពណ៏ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-5994 បើកបរពីលិចទៅកើត បណ្តាលអោយ គ្រោះថ្នាក់តែម្តង។ក្រោយកើតហេតុអ្នកបើកបររថយន្តទុករថយន្តចោលរត់គេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ថាចំពោះករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះមិនទាន់ដឹងមូលហេតុច្បាស់នោះឡើយ ពេលនោះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមូលហេតុ។

ចំពោះម៉ូតូ(ខូចធ្ងន់រីឯរថយន្តរថយន្ត(ខូចស្រាល)ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមផ្លូវច្បាប់។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print