ខេត្តព្រះវិហារ ៖ ផ្ទះមួយខ្នង មានទំហំ៩ម៉ែត្រ គុណនិង១២ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ១២:១០នាទី ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឆែបខាងលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
លោកអនុសេនីយ៍ឯក ពាង ខឿម មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកឆែប ដែលជាម្ចាស់ផ្ទះខាងលើបានឱ្យដឹងថា មូលហេតុដែលមានអគ្គីភ័យនេះកើតឡើង គឺបណ្តាលមកពីក្រុមគ្រួសាររបស់លោកបានបង្កាត់ភ្លើងដាំស្លររួចរាល់មិនបានពន្លត់ភ្លេីង ហើយមានខ្យល់ផងនោះ ទើបបណ្ដាលឲងងើកភ្លើងមានការឆាបឆេះបានរាលដាលមកដល់ផ្ទះតែម្តង ហេីយចៃដន្យរូបលោកនិងក្រុមគ្រួសារមិនបាននៅផ្ទះផងនោះ ទើបបណ្ដាលឲភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងតែម្ដង។
ចំណែកទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះទាំងប៉ុន្មាននោះត្រូបានឆាបឆេះគ្មានសល់ រួមមាន ខ្សែករ ផ្លាក ទីនមួយខ្សែទំងន់១តំឡឹងគ្រែឈើធ្នុងចំនួន០៣ គ្រឿង និង គ្រែឈើសុក្រំចំនួន ០២គ្រឿង ស្រូវចំនួន ៦០ បេ តុមូលឈើធ្នុងចំនួន ០២សន្លឹក តុវែង ៣ ម៉ែត្រ ឈើធ្នងចំនួន៣ សន្លឹកទូរទស្សន៍មួយគ្រឿង កង់មួយគ្រឿង និង សម្ភារៈប្រេីប្រាស់មួយចំនួនទៀត។
លោកបានអំពាវនាវដល់បងប្អូនពលរដ្ឋដោយលើកឡើងថា រដូវនេះជារដូវប្រាំងធាតុអាកាស រាំងស្ងួតហើយព្រមទាំងមានខ្យល់ផង ហេតុដូចនេះបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ពេលដាំស្លររួចរាល់ត្រូវពន្លត់ភ្លើង និងត្រូវកាប់ឆ្ការតាមរបងនិងជុំវិញផ្ទះឲបានស្អាត ជាសវៀងនៅការឆេះព្រៃនិងអាចរាលដាលដល់ផ្ទះសម្បែង និងចំការរបស់ខ្លួន៕វណ្ណៈ