វ៉ាន់ ម៉ូនីកា ទម្លាយរឿងអ្នកដឹកនាំរឿងម្នាក់ចង់យកនាងទៅដេកជាថ្នូរនឹការថតកុន

ចែករំលែក៖

ភ្នំពេញ ៖ មានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពី តារាសម្តែងស្រី នាង វ៉ាន់ ម៉ូនីកា បានទម្លាយសារហូរហែមួយក្រោយពីនាងត្រូវបានអ្នកដឹកនាំសម្តែងម្នាក់ព្យាយាមលួងលោមឲ្យទៅដេកជាមួយជាថ្នូរនឹងទឹកប្រាក់៥០ដុល្លារអាមេរិក និងឲ្យចូលរួមសម្តែង។

សារដែលតារាសម្តែងវ៉ាន់ ម៉ូនីកា បានរៀបរាប់ថា មានអ្នកដឹកនាំសម្តែងវ័យចាស់ម្នាក់ ដែលពីមុននាងសរសើរអំពីអត្តចរិកថាជាមនុស្សល្អ ប៉ុន្តែមិននឹកស្មានថា គាត់(អ្នកដឹកនាំសម្តែង) ហ៊ានធ្វើចរឹកថោកទាប ដោយបោះពាក្យចង់ជួបនាងហើយបបួលនាងទៅកន្លែងថោកទាប ហើយប្រើពាក្យថាគាត់ឲ្យលុយខ្ញុំ ៥០ដុល្លារអាមេរិកគឺគាត់មានតែប៉ុណ្ណឹង។

តារាស្រីរូបនេះបន្តថានាងក៏ឆាតទៅវិញថាសុំទោសផងនាង មិនស្រួលខ្លួនហើយបើអត់លុយហើយទុកចាយខ្លួនឯងទៅ ស្រាប់តែគាត់ប្លុកហ្វេសប៊ុកនាងចោលតែម្តង។ តារាស្រីរូបនេះនិយាយដោយខឹងសម្បារបន្តថា”មិចលោកអាចខ្លួនឯងជាអ្នកដឹនាំសម្តែង មែនទេ? ចង់ឲ្យតួណាថតឬក៏មិនចង់ឲតួណាថតស្រេចតែចិត្តខ្លួនឯង ហើយក៏ចង់ស៊ីតួណាក៏បានតាមចិត្តដែមែនទេ?”។

នាងថា ស្រុកខ្មែយើងបើនៅតែមានអ្នកដឹកនាំ សេរី បែបនេះ ឆ្នាំណាបានរីកចម្រើនដូចប្រទេសគេទៅ? នាងថានាងមានភ័ស្តុតាងដែលអាចបញ្ជាក់ឲបានច្បាស់ទៀតផងទោះផលិតករូបនោះបានប្លុកគណនីយហ្វេសប៊ុកជាមួយនាងក៏ដោយ។

ទោះជាយ៉ាងណាតារាស្រីរូបនេះមិនបានបញ្ជាក់អំពីឈ្មោះអ្នកដឹកនាំសម្តែងរូបនេះទេ ប៉ុន្តែតាមរយៈសារនេះនាងបង្ហើបថាជាផលិតករដឹកនាំភាពយន្ត រឿង”បេះដូងតែមួយ”។ នាងថា អ្នកគិតថាចង់យកតួនាងថតហើយចង់ដោះដូរមែនទេ? សុំទោសទៅមិនរួចនោះទេ តួនាងមិនមែនតួចង់ល្បីដោយលេងផ្លូវកាត់នោះឡើយលោក។ នាងថាស្រុកខ្មែរយើងគួតែលុបបំបាត់ចោលទៅអំពើថោកទាបអស់នេះ បើមិនអញ្ចឹងទេតារាស្រុកខ្មែរយើងវាមិនអាចលូតលាស់ដូចប្រទេសគេបាននោះទេ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាស្រីរូបនេះបាននៅឡើយ ខណៈសារដែលនាងបានសរសើរនៅលើហ្វេសប៊ុកក៏ត្រូវបានលប់ចេញវិញប៉ុន្មាននាទីក្រោយពីការបង្ហោះលើគណនីយផ្ទាល់ខ្លួន។

ទោះជាយ៉ាងណា កន្លងមកក៏មានលេចចេញរឿងរ៉ាវអាស្រូវចេញពីក្រុមផលិតភាពយន្តមួយចំនួនថាអ្នកដឹកនាំភាពយន្តមួយំនួនតូចបានព្យាយាមអូសទាញតារាប្រុសស្រីមួយចំនួនយកទៅរួមដំណេកជាថ្នូរ នឹងការទទួលបានឱកាសចូលថតភាពយន្ត ឬការងារសិល្បៈមួយចំនួន រហូតដល់ថ្នាក់អាណាព្យាបាលជាច្រើនបានព្យាយាមរារាំងមិនឲ្យកូនចៅពួកគេចូលប្រឡូកក្នុងអាជីពសិល្បៈព្រោះតែបារម្ភខ្លាចជួបរឿងមិនល្អដូចនេះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print