បុរសជនជាតិចិន៣នាក់បើករថយន្តលុចសុីស300ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិន៣នាក់ស្រវឹងស្រាបើករថយន្តលុចសុីសមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រថយន្តបង្កបែកកង់ខាងមុខទៅលេរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាត់ចិន៣នាក់ស្រវឹង្សរាបើករថយន្តលុចសុីសRX300ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2P-8819ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវបណ្តាលឲ្យបាក់ដួលមួយកង់ខ្ទាតចេញពីជួប្រមាណជា២ម៉ែត្រចំណែករថយន្តបង្កបែកកង់ខាងមុខខាងឆ្វេងយ៉ាងដំណំទៅមុខលេរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់រួចធវើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print