គង់ សុត្រាវី បែកធ្លាយរឿងស្នេហាត្រីកោណផ្អើលអ្នកលេងហ្វេសប៊ុក

ចែករំលែក៖

  ភ្នំពេញ៖ អ្នកនាង គង់ សុត្រាវី ត្រូវបានគេចាត់ទុកថាជាតារាហ្វេសប៊ុកមានប្រជាប្រិយភាពមិនចាញ់តារាសិល្បៈល្បីឈ្មោះមួយរូបនោះទេខណៈអ្នកនាង ក៏ជាម្ចាស់ជំនួញធំ២ គឺហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល នៅម្ដុំស្ដុបទួលគោក។អ្វីដែលធ្វើឲ្យអ្នលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលគឺក្រោយពីនាងបានលេចធ្លាយចេញរឿងរ៉ាវស្នេហាត្រីកោណមួយកាលពីថ្មីៗនេះ។

​ រូបថតលើគ្រែរវាងអ្នកនាង និងបុរសម្នាក់ ដែលត្រូវគេស្គាល់ថាជាអតីតឧកញ៉ាល្បីឈ្មោះ  មានប្រពន្ធកូនស្របច្បាប់ទៅហើយ បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីរូបភាព បានទម្លាយចេញ។មូលហេតុនេះ កើតចេញពីអតីតអ្នកជិតស្និទ្ធិរបស់អ្នកនាង ក្រោយពីទំនាក់ទំនងឈានដល់ការបាក់បែក។  បុរសដែលអ្នកស្រីកៀកកើយលើគ្រែយ៉ាងផ្អែមល្ហែមនោះ គឺជាឯកឧត្តម និងជាអ្នកឧកញ៉ាល្បីឈ្មោះ ដែលមានគេស្គាល់ច្រើនផងដែរ។ រូបថតលើគ្រែរវាងអ្នកស្រី និងបុរសទ្រព្យស្ដុកល្បីឈ្មោះនោះ ត្រូវបានគេបញ្ជូនចែកចាយ អមជាមួយនឹងរូបភាពឯកសារជាច្រើនសន្លឹកបង្ហាញថាអ្នកស្រី មានទំនាក់ទំនងលើសពីមុខជំនួញ និងអ្នករាប់អានជាមួយបុរសដែលមានភរិយាស្របច្បាប់ហើយនោះ។ ប្រភពដែលទម្លាយរឿងរ៉ាវហើយប្រកាសថានឹងបកស្បែកអោយកាន់តែខ្លាំងបើ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី តបតនិយាយថា«វាមានដោយសារយកប្ដីគេទេ ហើយក្រោយការបញ្ចេញរូបថតវាមួយប្ដីគេនេះ បើវាខ្លាំង ខ្ញុំនឹងបង្ហាញមុខប្ដីគេជាសាធារណៈ ហើយទុកអោយភរិយាគេដឹងគេប្ដឹងវាអោយបះសក់តែម្ដង ព្រោះតាំងពីវាបានអាប៉ិនឹងក្រោយ វាដើរអួតគេថាវាក៏ជាប្រពន្ធដែរ ហើយតាមដឹងវាបានពីអាប៉ិនឹងបែបដល់លាន(ដុល្លារ)ផង ព្រោះអាប៉ិនឹងសេដ្ឋីកំពូលចាយលុយ!»។   

 កាលពីមុន តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី គ្រាន់តែជាម្ចាស់សម្អាងការ គង់ សុត្រាវី នៅខេត្តសៀមរាបប៉ុណ្ណោះ  ប៉ុន្តែក្រោយមកដោយសារតែរូបសម្រស់ផូរផង់ ក៏ទាក់ទងស្នេហាជាមួយកូនប្រសាររបស់ម្ចាស់ហាងពេជ្រធំមួយនៅភ្នំពេញ បណ្ដាលអោយប្ដីប្រពន្ធមួយគូនេះឈានដល់ការបែកបាក់។ យ៉ាងណាមិញ អ្នកនាងទើបតែបានហ៊ឺហារឡូយឆាយក្រោយពីបានទាក់ទងចងសម្ព័ន្ធ ជាមួយបុរសជាអតីតឧកញ៉ា និងជាឧកញ៉ាសព្វថ្ងៃនេះប៉ុណ្ណោះ ទើបក្លាយជាអ្នកមានបាន ដោយបានទាំងបើកហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល ទ្រង់ទ្រាយធំនៅម្ដុំទួលគោក អស់ដើមខ្ទង់លានដុល្លារ។ ប្រភពនោះថា ភរិយាស្របច្បាប់នៅមិនទាន់ដឹងពីទំនាក់ទំនងនេះ ឬមួយយ៉ាងណានោះទេ ប៉ុន្តែបើអ្នកនាង គង់ សុត្រាវី ប្រតិកម្ម នឹងបញ្ចេញឯកសារពាក់ព័ន្ធបុរសនោះអោយកាន់តែខ្លាំង ដើម្បីបកស្បែកអោយច្បាស់ជាងនេះ។

 ការទម្លាយដ៏រសើបនេះ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី មិនទាន់សុំការបញ្ជាក់នៅឡើយទេ ប៉ុន្តែយោងតាមរូបថតលើគ្រែដែលអ្នកនាង និងអតីតឧកញ៉ាល្បីឈ្មោះម្នាក់ ដែលត្រូវបានគេទម្លាយ គឺទំនងពិបាកអោយអ្នកនាងលាងជម្រះពីការចោទប្រកាន់ ដោយសារតែបុរសសំបូរទ្រព្យនោះ ត្រូវគេស្គាល់ថាមានភរិយា និងកូនស្របច្បាប់យ៉ាងចំហរទៅហើយ។ យ៉ាងណាមិញ យើងនឹងរងចាំទទួលការបកស្រាយរបស់អ្នកនាង ជុំវិញការទម្លាយដ៏រសើបនេះ ដើម្បីអោយដឹងច្បាស់ថាអ្វីដែលបានទម្លាយចេញមានការពិតកម្រិតណានោះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print