ភ្នំពេញ៖បុរសជាសន្តិសុខម្នាក់មានជំងឺប្រសៃប្រសាទចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលបង្ករឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ក្រុម៥ភូមិខ្ទរ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះឡាយ គ័ងអាយុ៥៨ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនយីហោក្រុមហ៊ុនសន្តិសុខហ្គារូដាស្នាក់នៅបន្ទប់ជួលក្រុម៥ភូមិខ្ទរសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិព្រែកតាមាគឃុំព្រែកតាមាគស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
មានប្រពន្ធឈ្មោះហាក់ឡាងអាយុ៥៦មុខរបរលក់ទេកអំពៅមានកូនប្រុសស្រី៥នាក់កូន៣នាក់នៅក្នុងបន្ទកគ្រួសារចំណែកពីនាក់ទៀតមានប្តីអស់ហើយ។
បើតាមការរៀបរាប់របស់កូនប្រុសជនរងគ្រោះឈ្មោះគ័ងគីមហ័ងអាយុ២២ឆ្នាំបានឲ្យដឹងថាឪពុករបស់គាត់មានជំងឺប្រសៃប្រាសាទជាយូឆ្នាំមកហើយដោយកាលឪពុកលោកនៅតូចឪពុកចុងធ្វើបាបយកកង់ឡានវាយក្បាលដោយជំងឺរបស់គាត់រយៈពេលមួយខែធ្វើទុក្ខម្តងហើយរយៈពេលធ្វើទុក្ខរហូតដល់មួយអាទិត្យទើបបាត់ទៅវិញ។
ប្រភពភដដែលបន្តថាកន្លងមកជាយូឆ្នាំហើយនៅពេលដែលជំងឺគាត់ធ្វើទុក្ខម្តងៗមានវាយកូនទៀតផងតែកូនស៊ូទ្រាំបានរហូតមក។
ប្រភពបន្តទៀតថាតែរឿងនិងកន្លងផុតយូឆ្នាំហើយលុះក្រោយមកជំងឺគាត់ធ្វើទុក្ខម្តងលែងវាយកូនហើយតែគាត់តែងតែធ្វើបាបខ្លួនហើយនៅមុនពេលកើតហេតុប្រមាណពីរបីយប់មុនជំងឺគាត់ចាប់ផ្តើមរើឡើងវិញហូតដល់យប់វេលាម៉ោងប្រហែល១០ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៨គាត់បានបោកក្បាលគាត់ជាប់និងជញ្ជាំងផ្ទះខាងមុខនិងទ្វារក្រោយមកម្តាយដុតធូបបន់ស្រន់ក៏បានស្ងប់ទៅវិញលុះរហូតដល់ម៉ោងប្រហែល២រំលងអធ្រាតឈានចូលថ្ងៃទី២៦ខែឆ្នាំដដែលខណៈដែលម្តាយរបស់គាត់ចេញទៅបទជើងឪពុកគាត់បានយកដៃចាប់ជើងចៅដែលដេកជាមួយពេលនោះចៅភ័យក៏រត់ចេញក្រៅបន្ទប់ហើយពេលម្តាយគាត់ត្រឡប់ពីបទជើងវិញឪពុកគាត់បានខ្ទាស់គន្លឹះទ្វារពីក្នុងបាត់ទៅហើយម្តាយគាត់ក៏មកសម្រានជាមួយគាត់ជាកូនវិញរួមទាំងចៅដោយឪពុករបស់គាត់សម្រានតែម្នាក់ឯងក្នុងបន្ទប់។
លុះវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៦ខែឆ្នាំដដែលគាត់បានហៅមិនលឺសំលេងឆ្លើយមានការសង្ស័យនៅវេលាម៉ោង៦ព្រឹកដដែលគាត់បានយកទុលឡាវិសមួលខ្ចៅវិសជាប់ទ្វារបន្ទប់ជួលឃើញគាត់ចងកដោយភួយ យឺតពណ៌ក្រហមស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តបាក់ខែងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា៕ជ្រោយពេជ្រ