ខេត្តរតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៏ខេត្តរតនគិរីបានឲ្យដឹងថា៖ មានកត្តា៥យ៉ាងដែលធ្វើឲ្យមានលំហូរភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីនាឱកាសពិធីបុណ្យធំៗ ទី១ កត្តាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានតភ្ជាប់មកកាន់ខេត្តរតនគិរីមានភាពងាយស្រួល ។ ទី២កត្តាសុខសន្តិភាពបើគ្មានសុខសន្តិភាពនិងសុវត្តិភាពទេប្រាកដណាស់ថានឹងមិនមានប្រជាពលរដ្ឋណាម្នាក់ចង់ដើរលេងកំសាននោះទេ។ទី៣ កត្តាសេដ្ឋកិច្ច បើប្រជាពលរដ្ឋគាត់គ្មានលុយទេគឺគាត់មិនអាចដើរលេងបានទេ ។ ទី៤កត្តាពេលវេលាបើគ្មានពេលឈប់សម្រាករយះពេលវែងឫរយះពេលខ្លីណាមួយនោះទេក៏ពួកគាត់មិនដើរលេងដែរ។ កត្តាទី៥
កក្តានុពលទេសចរណ៍ ខេត្តរតនគិរីមានតំបន់រមណីយ៍ដ្ឋានអេកូទេសចរណ៍ចំនួន១៤កន្លែងជា
ពិសេសរមណីយ៍ធម្មវជាតិបឹងយក្ខឡោមដែលេជារមណីយ៍ដ្ឋានមួយមានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ ។
លោកថា កត្តាទាំង៥យ៉ាងនេះបានធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តរតនគិរីមានការរីកចម្រើនគួរឲ្យមោទនៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងខេត្តតាមរយៈកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។
ជាក់ស្តែងរយះពេល៣ថ្ងៃ (២១-២២-២៣ ខែវិច្ឆិកាឆ្នាំ២០១៨) នៃការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨នេះចំនួនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិបានមកកំសាន្តសប្យាយនៅតាមរមណីយ៍ដ្ឋាននានាក្នុងខេត្តមាមនចំនួន១៨,៥៦២នាក់។ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១៨,២១៩នាក់និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៣៤១នាក់ ។ បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៧ភ្ញៀវទេសចរណ៍មមានការកើនឡើង១១៨,២% (ភ្ញៀជាតិកើន១២១,៣%និងភ្ញៀវអន្តរជាតិកើន១២,២%) ។
លោក ង៉ែត ពិទូ បានបន្ដទៀតថា ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងមិនឲ្យមានការតំឡើងថ្លៃនាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក ឆ្នាំ២០១៨នោះទេ ។
ប៉ុន្ដែលោកក៏ទទួលស្គាល់ដែរថានៅមានសេវាកម្ម ម្ហូបអាហា និងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានតំឡើងថ្លៃលើសការ កំណត់របស់មន្ទីរបន្ដិចបន្ដួចផងដែរ ។
ភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តរតគិរីរយះពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៨នេះមានសភាពច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែងនឹងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ៕ ដោយ៖ សហការី