បុរសកំហូច ហៅនាងមកដើម្បីទិញគ្រឿងក្រអូប បែរជាមានចេតនាចាប់នាងរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលសម្បត្ដិមានជ័យធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ ពាក់ព័ន្ធនិងករណីប៉ុនប៉ងរំលោភសេពសន្ទវ: ស្ថិតនៅចំណុចភូមិចំការកោះ ឃុំសម្បត្តិមាជ័យស្រុករមាសហែកខេត្តស្វាយរៀង ហើយបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

នគរបាលស្រុកអោយដឹងថា ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ពេជ្រ  អូន អាយុ២៤ឆ្នាំ មុខរបរ​បើករថយន្ដដឹកដី រស់នៅភូមិឈើទាល ឃុំដូងស្រុករមាសហែក ។ ចំណែកនារីរងគ្រោះមានឈ្មោះ សៅ សុគន្ធារី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់គ្រឿងក្រអូប រស់នៅភូមិចំការកោះ ឃុំសម្បត្ដិមានជ័យ ស្រុករមាសហែក ។

នារីរងគ្រោះបានរៀបរាប់ដំណើររឿងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ពេជ្រ  អូនបាន ទូរស័ព្ទ​ហៅ​ណាត់ជួបនាងនៅវាលខាងកើតភូមិចំការកោះ ដើម្បីយកទឹកអប់មកលក់ឲ្យខ្លួន ព្រោះយល់ថាជាអ្នកស្គាល់គ្នា។

នារីរងគ្រោះបន្តថា ក្រោយមក ជនសង្ស័យបានទិញទឹកអប់ចំនួន១ដប និងបាននិយាយគ្នាលេងអស់មួយសន្ទុះស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចាប់រូបនាងអោបថើប និងសំរាតខោ ប៉ុនប៉ងរំលោភ ប៉ុន្ដែក្រុមគ្រួសារមកទាន់ក៏ចូលទៅជួយ ធ្វើអោយជនសង្ស័យភ័យរត់គេចពីហេតុការណ៍នេះ តែត្រូវបានប្អូនប្រុសរបស់នាងឃាត់ និងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅប៉ុស្ដិ័នគរបាលរដ្ឋបាលសម្បត្ដិមានជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print