រថយន្តកុងតៃន័រដឹកសុីម៉ង់ត៍ធ្ងន់ ផុងដីកាច់ក្រឡាប់ធ្លាក់ចូលប្រឡាយ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកសុីម៉ង់ត៍មួយគ្រឿងដឹកធ្ងន់ហើយបានផុងដីជ្រេលក្រឡាប់ធ្លាក់ប្រឡាយ ទឹក ​សំណាង ​មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលំចូលភូមិស្រែតេជះ កែងផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុរថយន្ត កុងតៃន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ​  ភ្នំពេញ3B-8777 ដឹកសុីម៉ង់ត៍CAMEL ពេញរថយន្ត បើកតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ពីត្បូងទៅជើង ។ លុះដល់ចំណុចខាងលើ បត់ឆ្វេងចូលតាមផ្លូវលំ ភូមិស្រែតេជះដោយសាររថយន្តដឹកធ្ងន់ ផ្លូវដីជ្រាយ ទើបជ្រេលចិញ្ចើមផុងក្រឡាប់ធ្លាក់ចូលទឹកប្រឡាយមួយកំណាត់ក្រោយ ខូចអស់សុីម៉ង់ត៍ជាច្រើនបាវ ។

ក្រោយកើតហេតុរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង ឃើញថាគ្រោះថ្នាក់តែខ្លួន​ឯងមិនបង្កដល់អ្នកដទៃ ទើបសមត្ថកិច្ចឲ្យម្ចាស់ រករថយន្តស្ទូចមកលើកឡើងគោក យកទៅជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print