ប្រធានាធិបតីអ៊ុយក្រែន ៖ សង្គ្រាមទ្រង់ទ្រាយធំនឹងផ្ទុះឡើងជាមួយរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែនបានព្រមានថា ​នឹងមានសង្គ្រាមជាទ្រង់ទ្រាយធំជាមួយរុស្ស៊ី ក្នុងពេលដែលរុស្ស៊ី​បានបង្កើនវត្តមានកម្លាំងទាហាននៅព្រំដែន ពេលដែលមានភាពតានឹងខ្លាំងឡើង ក្រោយការចាប់នាវាអ៊ុយក្រែន​៣គ្រឿងពីសំណាក់រុស្ស៊ី ។

សារព័ត៌មាន​ AFP ​បានដកស្រងសម្តីប្រធានាធិបតីអ៊ុយក្រែន លោក​ Petro Poroshenko ​បានបញ្ចាក់កាលពីថ្ងៃទី​២៧ខែវិច្ឆិកា ក្រោយរុស្ស៊ីចាប់នាវាអ៊ុយក្រែននៅក្នុងសមុទ្រខ្មៅថា​«ខ្ញុំមិនចងឲ្យគេគេតថា នេះជា ល្បែង កម្សាន្ត ។ អ៊ុយក្រែន​កំពុងប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី »។

នៅពេលនេះដែរ រុស្ស៊ីបានបញ្ចូន កម្លាំងទាហាន ជាច្រើន ជូលទៅកាន់តំបន់ព្រំដែន ជាប់ប្រទេសអ៊ុយក្រែន រួមទាំងសព្វាវុធទំនើប ៗ ។ចំនួនរថក្រោះ​បានកើនឡើង ៣ដង សកម្មភាពខាងលើជាការត្រៀមលក្ខណរបស់រុស្ស៊ី ដើម្បីវាយប្រហារទៅលើអ៊ុយក្រែន​។

ការព្រមានពីសង្គ្រាមកើតឡើង ក្នុងពេលដែល រុស្ស៊ី ចាប់នាវាចម្បាំង ៣គ្រឿង របស់អ៊ុយក្រែននៅក្នុងសមុទ្រខ្មៅ​ ឆ្នេរសមុទ្រ តំបន់គ្រីមៀ រួមជាមួយនាវឹក​២៤នាក់ ។ រុស្ស៊ី បានបើកបុកនាវាសណ្តោងរបស់អ៊ុយក្រែន ដែលបានព្យាយាម ឆ្លងកាត់ស្ពាន នៅសមុទ្រ​ Kerch ដោយរុស្ស៊ីប្រើប្រាស់នាវាដឹកទំនិញ បិទផ្លូវ ។

សារព័ត៌មាន​ AFP បានផ្សាយថា តុលាការនៅទីក្រុង  Simferopol ​តំបន់គ្រីមៀ បានចេញបញ្ចាឲ្យឃុំនាវាខាង​លើ​២ខែ ដើម្បីកាត់ក្តីទៅលើនាវឹក​១២នាក់ រួមទាំង នាវឹក​៣នាក់រងរបួសកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីពេទ្យ ។ ចំណែកនាវឹកផ្សេងទៀត នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាកានាថ្ងៃទី​២៨ខែវិច្ឆិកានេះ។

ការប៉ះទង្គិចគ្នាខាងលើ ជាការ បញ្ឆេះឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ខ្លាំងឡើង រវាងរដ្ឋាភិបាលទីក្រុងមូស្កូនិង គីវ ដោយរុស្ស៊ី ចោទប្រកាន់​នាវារបស់អ៊ុយក្រែន បំពានដែនសមុទ្រ​របស់រុស្ស៊ីដោយខុសច្បាប់ ហើយធ្វើប្រងើយចំពោះការប្រមានពីនាវាយាមល្បាតរុស្ស៊ី ។

ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងគីវ បាន ស្នើរដល់ទីក្រុងម៉ូស្កូដោះលេង នាវឹកឲ្យមានសេរីភាព ។ ជាមួយគ្នានេះក៏បានអំពាវនាវ ឲ្យបណ្តាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច​ដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ពីទង្វើខាងលើ ។

ហេតុការខាងលើ  គឺជាការប្រឈមមុខដាក់គ្នាជាទ្រងទ្រាយធំ  រវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងតំបន់ភាគខាងកើតអ៊ុយក្រែនដែលទាមទាផ្តាច់ខ្លួន​បង្ករក្តីបារម្ភយ៉ាងខ្លាំង ពី សង្គ្រាមជាថ្មីកើតឡើង អំពើហឹង្សានៅតំបន់ភាគខាងកើត អ៊ុយក្រែន​បានសម្លាប់មនុស្ស ដល់ទៅជាង​១មឺននាក់ ចាប់តាំងពីឆ្នាំ​២០១៤មក។ នៅពេលនេះសហគមន៍អន្តរជាតិ បានអំពាវនាវដល់ភាគីពាក់ព័ន្ធរក្សាការអតធ្មត់ បញ្ចៀង ការផ្ទុះសង្គ្រាមនិងគ្នា។

កន្លងមក ប្រធានាធិបតី ពូ ទីន បានប្រមានអ៊ុយក្រែន  ក្រោយពេល ដែល ទីក្រុងគីវ បានប្រកាស​ច្បាប់អាជ្ញាសឹក ។ ក្រុមតំណាងរាស្រ្តអ៊ុយក្រែន បានបោះឆ្នោតលើការដាក់ច្បាប់អាជ្ញាសឹកនៅតាមតំបន់ព្រំដែនជាមួយរុស្ស៊ី ក្រោយ​​ពួកគេរឹបអូសយកនាវាទាហានជើងទឹកអ៊ុយក្រែន៣គ្រឿង និងឃាត់ខ្លួនទាហានជើងទឹក២៤នាក់ នៅក្នុងផ្លូវទឹកដ៏សំខាន់ដែលជាតំបន់យុទ្ធសាស្រ្តសម្រាប់ប្រទេសទាំង២។ 

វាគឺជាលើកដំបូងហើយដែលអ៊ុយក្រែន បានអនុម័តច្បាប់អាជ្ញាសឹក ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ី ដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៤ ដែលនេះជាសញ្ញាមួយបញ្ជាក់ពីភាពតានតឹងទ្រង់ទ្រាយធំមួយរវាងអតីតសាធារណរដ្ឋសូវៀតទាំង២។

ច្បាប់អាជ្ញាសឹក ដែលនឹងផ្តល់សិទ្ធិអំណាចពិសេសដល់រដ្ឋាភិបាលលើសង្គមស៊ីវិលនោះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកានេះតទៅ ហើយវានឹងមានរយៈពេល៣០ថ្ងៃ។ នៅក្នុងសភា សមាជិក២៧៦នាក់ បានបោះឆ្នោតលើញត្តិមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះតាម Twitter ប្រធានាធិបតីអ៊ុយក្រែន លោកប៉េត្រូ ប៉ូរ៉ូសេនកូ បាននិយាយថា ចាប់អាជ្ញាសឹកនេះ នឹងដាក់នៅតែតំបន់ព្រំដែនជាមួយរុស្ស៊ីប៉ុណ្ណោះ ឬតំបន់ក្បែរៗជាកន្លែងដែលទាហានរុស្ស៊ីឈរជើង ដែលក្នុងនោះរួមទាំងតំបន់ព្រំដែនអាហ្សូវ និងសមុទ្រខ្មៅ ហើយនិងតំបន់ព្រំដែនត្រានស្នីស្រ្ទី ជាមួយប្រទេសម៉ុលដាវី។

កាលពីថ្ងៃទី​២៧ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានជួបពិភាក្សា​តាមទូរស័ព្ទ ជាមួយ​អធិការបតី​អាល្លឺម៉ង លោកស្រី​ Angela Merkel  ដោយលោកពូទីន បង្ហាញពីការបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនាពេលបច្ចុប្បន្ន ។ លោកពូទីនសង្ឃឹមថា រដ្ឋាភីបាលទីក្រុងប៊ែកឡាំង និង លូកដៃរារាំងអ៊ុយក្រេន ធ្វើសកម្មភាព ឌឺដងបន្ថែមទៀត ។

រដ្ឋាភីបាលទីក្រុងមូស្កូ បានចោទប្រកាន់ ទីក្រុងគីវ ឡើងគម្រោងបង្ករឲ្យមានភាពតានតឹង ដើម្បីស្វែងរក សម្លេងគាំទ្រ នៅមុនការបោះឆ្នោត ជាតិអ៊ុយក្រែន នាឆ្នាំ ២០១៩ខាងមុខ និងជម្រុញឲ្យបណ្តា ប្រទេសលោកខាងលិច បង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។

កន្លងមកថ្មីៗ អង្គការសហប្រជាជាតិ​បានស្នើរដល់ភាគីទាំងពីរ រក្សាការអត់ធ្មត់ បញ្ចៀសការប្រឈមមុខកាន់តែតានតឹង អាចឈានដល់សង្គ្រាមកើតឡើង ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា អគ្គលេខារងអង្គការសហប្រជាជាតិ ទទួលបន្ទុកនយោបាយ លោកស្រី Rosemary Dicarloបានអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ចៀសសកម្មភាព ដែលអាចជំរុញឲ្យមានការប្រឈមមុខតានតឹងដាក់គ្នា ។

លោកស្រីបន្តទៀតថា នៅពេលនេះ ភាគីទាំងពីរចាំបាច់ត្រូវតែកាត់បន្ថយកម្តៅនៃការប្រឈមមុខដាក់គ្នា នៅលើ​ដែនសមុទ្រ Azov និងសមុទ្រខ្មៅ ។ អង្គការសហប្រជាជាតិអំពាវនាវដល់ភាគីទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិភាព ។ សូមបញ្ជាក់ថា ការប្រឈមមុខតានតឹងរវាងអ៊ុយក្រែន នឹងរុស្ស៊ី កើតឡើងក្រោយពេលរុស្ស៊ីចាប់នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង នៅសមុទ្រខ្មៅកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ។

ចំណែកអាមេរិកវិញ បានព្រមានដល់រុស្ស៊ីពីទង្វើ ខុសផ្លូវច្បាប់ទៅលើអ៊ុយក្រែន ហើយសកម្មភាពទាំងនោះរបស់រុស្ស៊ី កំពុងតែបំផ្លាញទំនាក់ទំនងជាមួយអាមេរិក ។ សហរដ្ឋអាមេរិក បានព្រមានរុស្ស៊ីថា សកម្មភាពរំលោភបំពានលើច្បាប់ដូច ជាការរឹបអូសទូកអ៊ុយក្រែននៅឯសមុទ្រ Azov នៃតំបន់ឧបទ្វីបគ្រីមៀ នឹងរារាំងមិនឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូមាន ទំនាក់ទំនងជាប្រក្រតីឡើងវិញ ។

ថ្លែងនៅឯកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បាននិយាយថា សហរដ្ឋអាមេរិកពិតជាចង់មានទំនាក់ទំនងជាធម្មតាឡើងវិញជាមួយរុស្ស៊ី ក៏ប៉ុន្តែទង្វើក្រៅច្បាប់របស់រុស្ស៊ីមិន អាចឲ្យបំណងនេះសម្រេចទៅរួចឡើយ ។

ភាពតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែន បានកើតឡើងកាលពីថ្ងៃអាទិត្យ កន្លងទៅ ក្រោយ ឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿង ដោយចោទថាបានចូលក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់ ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print