អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​នៅ​ស្រុក​ស្អាង​

ចែករំលែក៖

​ខេត្តកណ្តាល៖​ ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​ជាទី​តាំង​ព្រះ​វិហារ​អ្នក​កាន់សាសនា​ព្រះ​យេស៊ូ​គ្រី​ស្ទ​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ព្រី​ ឃុំ​សិ​ត្បី​ ស្រុក​ស្អាង​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ឡើង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​ និង​៤៥​នាទី​ ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥ ​។

20151201220427

ភ្លាមៗ​នោះ​ដែរ​គេ​ឃើញ​វត្តមាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សសិ​ត្បូ​ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្កា​ និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ និង​ប្រជាពលរដ្ឋ​ នាំ​គ្នា​បាញ់​ទឹក​ពន្លត់ភ្លើង​រហូត​រលត់​ជា​ស្ថាពរ​ ខណៈ​ដែល​លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ខាងលើ​នេះ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ស្ទើរ​អស់ទាំង​ស្រុង​ទៅ​ហើយ​នោះ​ ។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សិ​ត្បូ​បាន​ឲ្យ​ដឹង​ថា​ លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​នេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ មាន​ម្ចាស់​ឈ្មោះ​ រស់​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុ​របរ​ជា​ និស្សិត​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ព្រែក​តា​ព្រី​ ឃុំ​សិ​ត្បី​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​ ផ្ទះ​មួយ​ខ្នង​នេះ​ត្រូវ​បាន​ម្ចាស់​សាងសង់​ឡើង​សម្រាប់​ធ្វើ​ជា​ព្រះ​វិហារ​សាសនា​ព្រះ​យេស៊ូ​គ្រឹៈ​ ។​

​សម្ភារៈ​ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​នៅ​ក្នុងផ្ទះ​នេះ​រួម​មាន​ អ៊​ក់​១​គ្រឿង​ ហ្គី​តា​១​ដើម​ កុំព្យូទ័រ​លើ​តុ​១​គ្រឿង​ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។​ ក្នុង​ករណី​នេះ​ដែរ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ ឬ​រង​របួស​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ ។​ ករណី​គ្រោះ​អគ្គី​ភ័យ​នេះ​កើតឡើង​ដោយសា​ការ​ទុ​ស្សេ​ខ្សែភ្លើង​ ខណៈ​ដែល​មិន​មាន​មនុស្ស​ណា​ម្នាក់​នៅ​ក្នុងផ្ទះ​នោះ​ ពោល​គឺ​បាន​នាំ​គ្នា​ទៅ​រៀន​អស់ពី​ផ្ទះ​ ៕​

20151201220306

20151201220340

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print