ខេត្ដកំពង់ធំ៖ លោក អិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ដកំពង់ធំបាន ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យគ្លីនិក ឯកជនមួយកន្លែងដែលបានចាក់់ថ្នាំអ្នកជំងឺម្នាក់បណ្ដាលឱ្យបាត់បង់ជីវិត ។ ការ ចុះពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងគ្លីនិករបស់គ្រូពេទ្យ ហ៊ុល ឈឿន ដែល បានចាក់ថ្នាំឱ្យអ្នកជំងឺស្លាប់ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៥ ។
គួររំលឹកថា លោកគ្រូពេទ្យ ហ៊ុល ឈឿន មានតួនាទីជាអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទោង រស់នៅភូមិលាបទង ឃុំកំពង់ ចិនត្បូងស្រុកស្ទោង ខេត្ដកំពង់ធំបានចាក់ ថ្នាំនិងព្យួរសេរ៉ូមឱ្យជនរងគ្រោះឈ្មោះ យី ឃុននី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពង់ធំស្លាប់ភ្លាមៗ កាលពីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
បើតាមសម្ដីប្រពន្ធជនរងគ្រោះបាន ប្រាប់ឱ្យដឹងថា ប្ដីរបស់គាត់បានជិះម៉ូតូទៅ ឱ្យលោកគ្រូពេទ្យហ៊ុល ឈឿន ពិនិត្យ ជំងឺហើយគ្រូពេទ្យប្រាប់ថា ឈឺពោះវៀនតូច រួចក៏ចាក់ថ្នាំនិងព្យួរសេរ៉ូមឱ្យ ហើយប្ដី គាត់បានធូរស្បើយបន្ដិចដែរ ប៉ុន្ដែក្រោយមកគ្រូ ពេទ្យនោះបានយកសេរ៉ូមតូចចាក់បញ្ចូល បន្ដទៀតស្រាប់តែប្ដីគាត់ប្រកាច់ស្លាប់ភ្លាម តែម្ដង ។
បើតាមប្រភពពីអ្នកស្រុកស្ទោងប្រាប់ថា គ្រូពេទ្យហ៊ុល ឈឿន ឱ្យតែមានក្មេង ឬ មនុស្សធំឈឺបន្ដិចបន្ដួចគាត់ឱ្យអ្នកជំងឺ ព្យួរសេរ៉ូមទុកពន្យារពេលកឱ្យបានយូរ ដើម្បីស្រួលគិតលុយឱ្យបានច្រើនខ្លះ រហូតដល់៤ថ្ងៃខ្លះ១សបា្ដហ៍រហូតដល់១០ថ្ងៃក៏មាន ។
នៅក្នុងករណីចុះពិនិត្យគ្លិនិចនេះលោកគ្រូពេទ្យត្រូវបានព្រះរាជអាជ្ញាព្រមទាំង កម្លាំងសមត្ថកិច្ចនាំខ្លួនបញ្ចូនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីសួរនិងធ្វើកំណត់រកឃើញថា លោកគ្រូពេទ្យរូបនេះមានការធ្វេស ប្រហែសក្នុងការព្យាបាលទើបធ្វើឱ្យជន រងគ្រោះស្លាប់ ។ ចំណែកសាកសពព ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្រោយកើតហេតុហើយ សុំឱ្យសមត្ថកិច្ចជួយរកយុត្ដិធម៌ ។
សូបបញ្ចាក់ថាគ្លីនិកឯកជនខ្លះទៀត នៅស្រុកស្ទោងរយពេល៣ខែកន្លងទៅ នេះគ្រូពេទ្យបានចាក់ថ្នាំឱ្យអ្នកជំងឺស្លាប់អស់ចំនួន៣នាក់រួចមកហើយ ។ បញ្ហា នេះប្រជាពលរដ្ឋរស់នៅស្រុកស្ទោងខត្ដកំពង់ធំសំណូមពរដល់លោករដ្នមន្ដ្រីរ ក្រសួងសុខាភិបាលមេត្ដាចុះពិនត្យគ្រូ ពេទ្យដែលបើកគ្លីនិកឯកជនផងដើម្បី ប្រជាពលរដ្នជៀសផុតពីសេចក្ដីស្លាប់បន្ដទៅទៀត ៕
ដោយ៖ ប៊ុន រិទ្ធី