លោក អូស្មាន ហាស្សាន់៖ ដោយកំណើនសេដ្ឋកិច្ចនៅកម្ពុជា សមាគមអ្នកធុរជនឥស្លាមថៃ គ្រោងនឹងរៀបចំពិធីតាំងពិពណ៍ផលិតផលហាឡាល់ ថៃនៅកម្ពុជាឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា៖ សមាគមអ្នកធុរជនឥស្លាមថៃ MTMA ដែល​មានសមាជិក២៥០ប្រទេស បាននិងកំពុងធ្វើការទំនាក់ទំនង​ ដើម្បីបើកពិធីតាំងពិពណ៌ផលិតផលហាឡាល់ថៃលំដាប់អន្តរជាតិមួយនៅកម្ពុជា ដែលគ្រោងនឹងបើកនៅខែមិថុនា ឆ្នាំ២០១៩​ខាងមុខនេះ។ នេះគឺជាការលើកឡើងរបស់ លោក Vasu Sensom ប្រធាន​ សមាគមMTMAថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កាលពីថ្ងៃពុធ៦រោច ខែកត្ដិក ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅការិយាល័យផ្ទាល់របស់ លោកទេសរដ្ឋមន្ត្រី ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយមើល ឃើញពីសក្តានុពល និង ឱកាសវិនិយោគនៅកម្ពុជា ជា ពិសេស ការវិនិយោគលើវិស័យឧស្សាហកម្មហាឡាល់​ គឺជាទិសដៅសំខាន់របស់ភាគីវិនិយោគ និងធុរជនលើសកលលោក កំពុងមានចំណាប់អារម្មណ៍ រួមទាំងអ្នកវិនិយោគវិស័យហាឡាល់ ក្នុងតំបន់ កំពុងផ្តោតការយកចិត្តទុកដាក់មកវិនិយោគនៅកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្រោមគោល នយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍។
លោកបន្តថា ៖ កម្ពុជាស្វាគមន៍ និងបើកទូលាយទទួលរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជាក៏មានធន់ធានគ្រប់គ្រាន់ និងមានលក្ខណៈអំណោយផលទាំងភូមិសាស្រ្ត និង ស្ថេរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាចម្បង ធានាបាននូវសុវត្ថិភាពក្នុងការងារវិនិយោគ និងគ្មានហានិភ័យ ណាមួយកើតឡើងចំពោះអ្នកវិនិយោគទុន នៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print