នៅព្រឹកនេះ! ព្រឹត្តិការណ៍«៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» របស់ស.ស.យ.ក ចាប់ផ្ដើមចេញដំណើរពីរាជធានីភ្នំពេញហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍ «​៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញដំណើរពីរាជធានីភ្នំពេញហើយ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានអ្នកចូលរួមប្រមាណ៧០០នាក់។

និយាយរួមទៅ.!! ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» មាន​គោល​បំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​​ចេះ​រួបរួម​​គ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ​ស្វែង​​យល់ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​​នៃការ​តស៊ូ​ ​ភាព​អត់ធ្មត់ និងសមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ​រួមជាមួយ​​ការស្វែងយល់​បន្ថែម​​ពីប្រវត្តិសាស្ត្រ​តាម​​រយៈ​​ការ​ធ្វើដំណើរ​ថ្មើរជើង​​រួមគ្នា​​នៅលើគន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​៤០គីឡូម៉ែត្រ។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍​​នេះ គឺធ្វើ​ឡើង​ដើម្បី​បង្កើត​បរិយាកាស​ស្និតស្នាល និងប្រកប​ដោយ​ភារតភាព ដែលក្នុងនោះ​យុវជនទាំងអស់​ត្រូវបាន​​លើក​ទឹក​ចិត្ត​ឲ្យ​មាន​សកម្មភាព​កសាង​​ក្រុម (Team Building) ការដើររួមគ្នា​ ច្រៀង​ចម្រៀង​រួមគ្នា ការ​ចំអិន​​អាហាររួមគ្នា ការបោះ​ជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការ​បញ្ចេញ​សមត្ថភាព ទេពកោសល្យ​ផ្ទាល់​ខ្លួន ក៏ដូចជាការច្រៀង រាំ​កម្សាន្តផ្សេងៗ។

ព្រឹត្តិការណ៍នេះ ​ត្រូវធ្វើឡើង​ចាប់ពីថ្ងៃទី​២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨​ នៅ​ក្នុង​​បរិវេណ​ ស្រុក​ស្នួល ខេត្ត​ក្រចេះ ​ដែលតាម​គ្រោងទុក សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា រំពឹង​ថានឹងមាន​ការ​​ចូល​រួម​​ពី​សំណាក់​យុវជន និង​មហាជន​​​ប្រមាណ៥០០​នាក់។

ដើម្បីធានា​បាននូវ​ការប្រព្រឹត្ត​ទៅ​ដោយ​រលូន​​នៃព្រឹត្តិការណ៍ ​អ្នក​ចូល​រួម​​ទាំងអស់​នឹងត្រូវ​បាន​​បែង​ចែក​​ជា​ក្រុម​ ហើយ​​ត្រូវ​ធ្វើ​ដំណើរ​​នៅលើដង​​ផ្លូវ​មួយ ​​ដែល​មាន​ចម្ងាយ ៤០គីឡូម៉ែត្រ (សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រ​សម្រាប់​នារី។​ តាម​ការ​កំណត់ ដំណើរ​នេះ​ត្រូវ​ចំណាយ​អស់​ថិរវេលា​​ប្រមាណ ២ថ្ងៃ ១យប់ និង​​មួយ​ថ្ងៃ​ទៀត ​សម្រាប់​ការ​បោះជំរំ​​នៅ​ទីតាំង​វិមាន​អនុស្សាវរីយ៍​២ធ្នូ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print