ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាជាងកែច្នៃឈើនៅក្នុងសិប្បកម្មមួយកន្លែង ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចាប់ដាក់ខ្នោះ បន្ទប់ពីបុរសដៃដល់រូបនេះបានវាយក្បាលគេ ១កែវបែក ៧សង់ទីម៉ែត្រ នៅក្នុងកម្មវិធីឡើងគេហដ្ឋានរបស់អ្នកភូមិផងរបងជាមួយ ដោយគេអះអាងគ្មានមូលហេតុអ្វីច្បាស់លាស់ទាល់តែសោះ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង២៩នាទី យប់ថ្ងៃពុធ ៦រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចកម្មវិធីឡើងគេហដ្ឋានថ្មីមួយ ស្ថិតក្នុងភូមិកណ្ដាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះ ប៊ុន សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..ឃុំកើតហេតុខាងលើ មានមុខរបរជាជាងកែច្នៃឈើនៅសិប្បកម្មមួយកន្លែង ចំណែកជនរងរបួសបែកក្បាលប្រវែង ៧សង់ទីម៉ែត្រឈ្មោះ ហាក់ សឿង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នាខាងលើ មានមុខរបរកម្មករ។
លោក វរសេនីយ៍ឯក ធាង ឡេង បន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងកម្មវិធីឡើងគេហដ្ឋានរបស់អ្នកភូមិជាមួយគ្នា ប៉ុន្តែពុំទាន់ដឹងអំពីមូលហេតុឬផ្ដើមចេញពីអ្វីឲ្យពិតប្រាកដនៅឡើយនោះទេ ខណៈបញ្ហាខាងលើនេះអ្នកទាំងពីនាក់មានសភាពស្រវឹងជោគដូចគ្នា ប៉ុន្តែទោសជាយ៉ាងណាក្ដីជនសង្ស័យដៃដល់យកកែវវាយក្បាលជនរងគ្រោះ នាកន្លងមកធ្លាប់បានធ្វើអប់រំក្នុងករណីគ្រឿងញៀនផងដែរ។
លោក បន្តទៀតថា ដោយប៉ុស្ដិ៍រដ្ឋបាលអូរសោមនៅឆ្ងាយផ្លូវក៍ពិបាកក្នុងការធ្វើដំណើរមានយឺតយ៉ោវ ដូច្នេះករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង កំពុងបំពេញនីតិវិធីដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ចាត់ការបន្ត៕ ដោយ បឹុម ពិន
...