ខេត្តកំពង់ធំ ៖ រថយន្តបុករថយន្តក្រឡាប់ផ្ងារជើង បណ្តាលអោយបុរសម្នាក់របួសធ្ងន់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០៥នាទី ថ្ងៃសុក្រ ០៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ នៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមការបញ្ចាក់ពី លោក យ៉ង សំ អធិការស្រុកស្ទោងបានអោយដឹងថា រថយន្តម៉ាកហ៊ីយិនដាយសណ្តោងរ៉ឺម៉ក ពណ៌ខៀវ ផ្លាកលេខមើលមិនស្គាល់(ខូចដោយគ្រោះថ្នាក់ចរាចរណ៍) ឯចំណែករ៉ឺម៉ក ផ្លាកលេខកំពង់ចាម4A.0344(ដឹកទឹកផ្លែឈើ)(បើកបរទឹសដៅពីជើងទៅត្បូងហើយក្រឡាប់លើទ្រូងផ្លូវ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុមកពីអ្នកបើកបរ ងងុយដេក ១ភាំង ទើបបណ្ដាលអោយក្រឡាប់ផ្ងារជើង។
ចំណែករថយន្តម្ខាងទៀត រថយន្ដម៉ាកហ៊ីយិនដាយ(ផ្លូវ៥) ពណ៌ស ផ្លាកលេខភ្នំពេញ3B.7089 (បើកបរទឹសដៅពីត្បូងទៅជើង)ដោយឈ្មោះ បឿត ភេទប្រុស អាយុ…ឆ្នាំ នៅខេត្តព្រៃវែង(របួសធ្ងន់)។ មូលហេតុបឋមបង្កឡើងដោយរថយន្តសណ្តោង ម៉កក្រឡាប់លើទ្រូងផ្លូវមិនដាក់ផ្លាកសញ្ញា និងភ្លើងបំភ្លឺ រួមផ្សំនិងអ្នកបើកបររថយន្តផ្លូវ៥បើកបរមិនប្រកាន់ស្តាំ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរងចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី