ប៉ោយប៉ែត ៖ នារីវ័យជំទង់ម្នាក់ចងកសម្លាប់ខ្លួនទៅនិងព្រិលបង្អូច បន្ទប់ជួលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹឆ្នាំ២០១៨ ត្រង់ចំណុចមាត់អូរផ្កាយ៥ភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សពរងគ្រោះឈ្មោះ ផាន់ ស្រីនិច្ច ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិតាអ៊ិន ឃុំបឹងរាំងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួលលេខA-០៩ ម្ចាស់បន្ទប់ផ្ទះ ជួលឈ្មោះ សេង យ៉ត ភេទប្រុស អាយុ៤០ឆ្នាំ នៅចំណុចមាត់អូរផ្កាយ៥ភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយបែត។
យោងតាមការសាកសួររបស់សមត្ថកិច្ចម្ដាយសពរងគ្រោះប្រាប់ថាមុនកើតហេតុសពរងគ្រោះបានទូរស័ព្ទទៅម្ដាយដោយប្រាប់ថាខ្លួនមានស្នេហាជាមួយបុរសម្នាក់ គ្រានោះម្ដាយឆ្លើយតបថាបើកូនស្រលាញ់គ្នាធម្មតាឬបានដេកនៅជាមួយគ្នាហើយ បើស្រលាញ់គ្នាធម្មតា ម៉ែទៅរៀបចំការឲ្យ ។ ចំណែកកូនរងគ្រោះឆ្លើយកុហកម្ដាយថាស្រលាញ់គ្នាធម្មតា ម្ដាយតបថាបើដូចពាក្យកូនថាមែន ម៉ែទៅលេងកូន ម៉ែនិងនាំកូនទៅពេទ្យដើម្បីពិនិត្យមើល (ប្រដាប់ភេទ) ឮម្ដាយនិយាយដូច្នេះក្មេងស្រីរងគ្រោះភ័យខ្លាចម្ដាយក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសរសេរលិខិតមួយច្បាប់ថា កូនស្រលាញ់ម៉ាក និងជាតិក្រោយចង់ធ្វើជាកូនម៉ាក់ ។
សមត្ថកិច្ចប្រាប់ថាជនរងគ្រោះបានចង.ក នៅព្រិលខាងលើបង្អួចក្នុងបន្ទប់ នៃបន្ទប់ផ្ទះជួលខាងលើ ក្រោយពីបានពិនិត្យ និងធ្វើកោសល្យវិច្ឆ័យរួចមកកម្លាំងជំនាញ លោកគ្រូពេទ្យ បានសន្និដ្ឋានថា៖ នារីខាងលើបានចង.កធ្វើអត្ត ឃាតស្លាប់យ៉ាងពិតប្រាកដ ដោយបន្សល់នូវក្រដាស សរសេរបណ្តាំទុកមួយសន្លឹក ។
សាកសពត្រូវបានសាច់ញាតិ ដាក់រថយន្តពេទ្យប៉ោយប៉ែត ដឹកបញ្ជូនទៅតម្កល់ទុកនៅវត្តប្រជាធម្មកើត ស្ថិតនៅភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីធ្វើបុណ្យតាមប្រពៃណីយ ៕ វណ្ណា