ផ្ទុះ​ធុង​ហ្កា​ស​ស្លាប់​កម្មករ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ កម្មករ​ម្នាក់​ដែល​កំពុង​បំរើ​ការងារ​នៅ​ក្នុង​សណ្ឋាគារ​ សុខា​ល័យ​អង្គរ​ បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស​ផ្សារ​ដែក​ចំ​ធ្លាយ​ពោះ​ ។

received_663980500403863

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២៥​នាទី​ថ្ងៃ​ទី​០១​ខែធ្នូ​ ឆ្នាំ​២០១៥​ក្នុង​សណ្ឋាគារ​សុខា​ល័យ​អង្គរ​ស្ថិត​ក្នុងភូមិ​កសិកម្ម​សង្កាត់​ស្រ​ង៉ែ​ក្រុង​សៀមរាប ​។​

​អនុសេនីយ៍ឯក​សំ​សារ៉ូ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០២​នេះ​ថា​ជន​រង​គ្រោះ​មានឈ្មោះ​ឈ្មោ​ ខួច​ ច្រឹង​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​កម្មករ​ រស់នៅ​ភូមិ​ចំបក់​ហែរ​ឃុំ​ពួក​ស្រុក​ពួក​។​លោក​បន្ត​ថា​គ្រោះថ្នាក់​នេះ​គឺ​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស​ហើយ​ចំណាត់ការ​យ៉ាងណា​នោះ​ខាង​ប៉ូលិស​កំពុង​សួរនាំ​។​ទាក់ទិន​ទៅ​នឹង​ករណី​នេះ​ដែរ​ លោក​ទិ​ត្យ​ណា​រ៉ុ​ង​អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ករណី​នេះ​ពិតជា​មាន​មែន​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​ប្រាក់​សំណង​ឬ​ក៏​ចំណាត់ការ​តាម​ផ្លូវច្បាប់​យ៉ាងណា​នោះ​គឺ​មិ​ត្រូវ​បាន​សមត្ថកិច្ច​ទម្លាយ​នោះ​ទេ ​៕​

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print