ខេត្តកណ្ដាល៖ ក្រុមអាជីវកលក់ដូរនៅតាមផ្លូវបេតុងជុំវិញផ្សារកោះធំ បាននាំគ្នាកាន់បដា តវ៉ាទៅនឹងការបណ្ដេញចេញពីសំណាក់ អាជ្ញាធរដោយបង្ខំឱ្យពួកគាត់រើចេញពីទីតាំងចាស់ទៅលក់នៅទីតាំងថ្មីនៅផ្សារឯកជនដោយសំអាងថា ដើម្បីរៀបចំសណ្ដាប់ធ្នាប់ ធ្វើឲ្យមានសោភ័ណភាពជុំវិញផ្សារ។
អ្នកស្រី ប៉ែង ជ្រឿង ជាអ្នកលក់បន្លែម្នាក់ក្នុងចំណោមអ្នកលក់បន្លែ ត្រី សាច់ បាននិយាយថា គាត់បានលក់ដូរនៅតាមបណ្តោយផ្លូវនេះយូរណាស់មកហើយស្រាប់តែសុខៗ អាជ្ញាធរបានមកបណ្តេញគាត់ឱ្យទៅលក់ទៅផ្សារថ្មី ដែលគ្រប់គ្រងដោយឯ កជន។ ដោយសារបង្ខំពេកកន្លងមកពួកគាត់ក៏ទៅលក់ ប៉ុន្តែ លក់មិនដាច់ ទាល់តែសោះ ព្រោះកន្លែងថ្មីនោះ ចូលទៅជ្រៅពេកទើបបានជាគាត់ត្រឡប់មកលក់នៅទីនេះវិញ។
តំណាងឱ្យអាជីវករលោក ឡុង សិទ្ធិ បាននិយា យថា ផ្សារនេះ បានកើតឡើងយូរឆ្នាំណាស់មកហើយ ថែមទាំងជាផ្សាររដ្ឋទៀតផង ហើយ ក្រោយពីអគ្គិភ័យឆេះផ្សារកោះធំ អាជ្ញាធរស្រុកក៏បានរើឱ្យអាជីវករលក់បន្លែ ត្រី សាច់ មក លក់នៅទីនេះ។ ក្រោយមកកាលពីមិនទាន់មានឈ្មួញសង់ផ្សារថ្មី លោកជា សុរក្សា អភិបា លរងស្រុកកោះធំ បានមកបាញ់ថ្នាំកំណត់ប្លង់ ឱ្យពួកគាត់លក់ដូរទៀតផង ។ លុះក្រោយពីផ្សារឯកជនថ្មីគេសង់រួច ស្រាប់តែអាជ្ញាធរប្រើកម្លាំងឱ្យមកដេញ អាជីវកឱ្យទៅលក់នៅទីតាំងថ្មី ដោយពុំបានជូនដំណឹងសូម្បីតែបន្តិច។ លោកបានបន្តថា ដោយសារតែមានការរំខានពីសំណាក់អាជ្ញាធរខ្លាំងពេកធ្វើឲ្យពួកគាត់មិន បានលក់ដូរ ជាពិសេសកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥មានទាំងកម្លាំងប្រដាប់អាវុធ ចុះមកដេញឱ្យរើរុះទើបពួកគាត់ផ្ទុះការតវ៉ានេះឡើងនិងសំណូមពរដល់លោក អភិបាលខេត្តជួយធ្វើអន្តរាគមន៍ឱ្យពួកគាត់បានលក់ដូរនៅលើ ទីតាំងចាស់ ដែលជាផ្សាររបស់រដ្ឋនេះបន្តទៀត។
អ្នកស្រី ប៉ាល់ តេងឡោ ម្ចាស់ផ្សារថ្មី បាននិយាយថា ទីផ្សារដែរធ្វើថ្មីសម្រាប់ អាជីវកលក់បន្លែ ត្រី សាច់ និងរបស់របរហូបចុក នេះ គឺសង់នៅលើផ្ទៃដីទំហំ១០គុណ និង១៥ ០ម៉ែត្រ មានច្បាប់ និងកិច្ចសន្យាជាមួយអាជ្ញាធរស្រុកត្រឹមត្រូវ ពុំមែនចេះតែធ្វើៗនោះទេ ហើយរឿងដេញអាជីវករនោះអ្នកស្រីមិនមែនជាអ្នកធ្វើទេ គឺអាជ្ញាធរស្រុកបានសន្យាថា ជាអ្នកជួយសម្រួលក្នុងការដេញអ្នកលក់ឱ្យចូលមកលក់នៅក្នុងផ្សារ របស់គាត់។
លោក ជា សុខរក្សា អភិបាលរងស្រុកកោះធំ បានឲ្យដឹងថា ទីតាំងចាស់ដែលក្រុមអាជីវករកំពុងលក់ដូរនោះ គឺជាផ្លូវក្រវាត់ជុំវិញផ្សារ ហើយក្រោយពីមានអគ្គិភ័យឆេះផ្សារកោះធំ កាលពីខែកក្កដាឆ្នាំ២០១៣ អាជ្ញាធរក៏បានអនុញ្ញាតឱ្យអាជីវកលក់បន្លែ ត្រី សាច់ បាយ បបរ គុយទាវ នៅផ្លូវបេតុង នោះបណ្ដោះអាសន្ន។ លោកបន្តថា អាជ្ញាធរឱ្យពួកគាត់ទៅលក់នៅទីតាំងថ្មីនោះ ដើម្បីសម្រួលសណ្ដាប់ធ្នាប់ និង សោភ័ណភាពជុំវិញផ្សារ ព្រោះទីនេះជាផ្លូវសាធារណៈតែ ក្រោយពីមានការតវ៉ាអាជ្ញាធរបានកោះហៅពួកគាត់មកដោះស្រាយឥឡូវទទួលបានការឯកភាពគ្នា ហើយ គឺអនុញ្ញាតឱ្យអ្នកលក់ នៅទីនោះបន្តនៅលក់ដដែល ប៉ុន្តែ ត្រូវទុកទ្រូងផ្លូវចំនួន៤ម៉ែត្រ និងក្រៅពីនោះបើមានអ្នកចូលមកថ្មីត្រូវតែទៅលក់ទៅទីតាំងថ្មី។
លោកអភិបាលរងបញ្ជាក់ថា ចំពោះទីតាំងផ្សារថ្មីនោះ ពុំមានច្បាប់បង្កើតជាផ្សារ ឬក៏កុងត្រាអ្វីនោះដែរហើយក្នុងនោះមានអ្នកវិនិយោគ៤នាក់ គ្រាន់តែយើងសម្រួលឱ្យពួកគាត់សាងសង់ដើម្បីរកកន្លែងសម្រាប់ឲ្យអាជីវករ លក់ដូរសមរម្យតែប៉ុណ្ណោះសម្រួលចរាចរណ៍និងសណ្ដាប់ធ្នាប់ ក៏ដូចជាសោភ័យភាពជុំវិញផ្សារ ៕
ដោយ៖ ស្អាងជ័យ