ឧត្តមសេនីយ៍ឯក ស ថេត ចុះសួរសុខទុក្ខ និងនាំថវិកាប្រគល់ជូនមន្រ្តីនគរបាលអន្តរាគមន៍ខណ្ឌចំការមនដែលជួបគ្រោះថ្នាក់ពេលកំពុងបំពេញភារកិច្ច

ចែករំលែក៖

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមនិងលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរង រួមនិងលោក យិន សានអធិការខណ្ឌនិងអធិការរង២រូបថែមទៀតបានចុះទៅសួរសុខទុក្ខមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ខណ្ឌចំការមនដែលរងរបួសពេលចុះបំពេញភារ:កិច្ចរបួសរយះខ្នងដៃខសងស្ដាំនិងសំរាកព្យាបាលនៅ​មន្ទីពេទ្យ​មិត្តភាពខ្មែរ​ សូវៀតដែលត្រូវជនជាតិចិនជនបង្កឈ្មោះ JIN CHUN ជនជាតិចិនភេទប្រុស អាយុ៣៧ឆ្នាំ ។​

កាលពីថ្ងៃ​ ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​វីងវេរលុយ៤៣២ តាមបណ្ដោយផ្លូវ​៤៣២​កែងនិង​ផ្លូវ៩៥ ស្ថិតនៅ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ ។
​ ក្នុង​ការ​ចុះ​សួរ​សុខ​ទុក​ ឯក​ ឧត្តម​ ស​ ថេត​ ស្នង​ការ​រង​ និង​ជាស្នង​ការ​នគរបាលជាតិ​ បាននាំ​យក​ថវិកា​ ផ្ទាល់​ខ្លួន​ ចំនួន​២លានរៀល​ និង​ថវិកា​ របស់​ យិន​ សាន​ អធិការដ្ឋានខណ្ឌ​ចំការមន​ ចំនួន​១លាន​រៀល​ សរុប​ បីលានរៀល​ និងលោក ព្រុំ សំខាន់ គណ:អភិបាលខណ្ឌចំការមនក៏បានផ្ដល់ទឹកប្រាក់២០០ដុល្លាជាទឹកចិត្តផ្ទាល់ខ្លួននៅល្ងាចថ្ងៃកើតហេតុផងដែរយកទៅ​ប្រគល់​ជូន​ ដល់​លោក​ ម៉ៅ​ សំណាង​ មន្ត្រី​ ទទួល​ផែន​ អន្ត​រាគមន៍​ ដែល​កំពុង​តែ​សំរាក​ព្យាបាលរបួសនៅ​ មន្ទីពេទ្យ​រុស្សី​ ទុកគ្រាន់ដោះ​ទាល់​រាល់​ការ​ណ៍​ ខ្វះ​ខាត​ នៅ​ពេល​ព្យាបាលជំងឺ​ផងដែរ​ ។

ជាចុង​ក្រោយ​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បាន​ផ្តាំផ្ញើរ​ដល់​ បងប្អូន​ កម្លាំង​សមត្ថកិច្ចទាំងអស់​ ដែល​ ចុះ​ធ្វើការងារ​បំរើការ​ សូម​យក​ចិត្ត​ទុក​ដាក់​ និង​ប្រុង​ប្រយត្ន័​ ខ្លួន​ផង​ជាពិសេសលោក អធិការឬអធិការរងដែលទទួល ផែនចុះដឹកនាំកម្លាំងចុះបង្រ្កាបឬទប់ស្កាត់កុំអោយមានអំពើហិង្សានិងត្រូវតែប្រុងប្រយ័ត្នមន្រ្តក្រោមឱវាទជៀសវៀងគ្រោះថ្នាក់យថាហេតុ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print