យស បូវណ្ណៈ សន្យាមិនចោលការសម្តែងក្រោយវិលមកកម្ពុជាសម្តែងរឿង”លោកឪពុក”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងជើងចាស់ល្បីឈ្មោះក្នុងទសវត្សរិ៍ទី៩០ លោក យស បូវណ្ណៈ បានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលនៅកម្ពុជាគឺពេលដែលលោកវិលមករកការសម្តែងវិញជាថ្មីតាមរយៈការអញ្ជើញពីផលិតកម្មមហាហង្ស។ តារាសម្តែងរូបនេះបានសន្យាថានឹងបន្តការសម្តែងភាពយន្តឡើងវិញ ពិសេសនិងមិនចោលសកម្មភាពសិល្បៈ និងបង្ហាញវប្បធម៌ទៅកាន់ពិភពលោក។
​ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីជប់លៀងទទួលស្វាគមន៍វត្តមានរបស់តារារូបនេះមួយម៉ោងក្រោយតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈចុះពីលើយន្តហោះ មកដល់ទឹកដីកំណើតកាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០១៨នេះ។ តារារូបនេះបញ្ជាក់ថានេះជាលើកទី៤ហើយដែលលោកបានមកដល់ទឹកដីកំណើតបន្ទាប់ពីលោកបានចេញទៅរស់នៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៤មក។ លោកថាលោកពិតជាមានក្តីនឹករលឹកជាខ្លាំងចំពោះទឹកដីកំណើត នឹករលឹកប្រជាជនខ្មែរ មិត្តភ័ក្កិសាច់ញាតិនៅទីនេះ។ លោកថាមកទឹកដីកំណើតលើកនេះខុសពីលើកមុនៗព្រោះតែមានការរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសិល្បករ ផលិតករ ហើយអ្វីដែលកាន់តែប្លែកគឺលោកសម្រេចចិត្តវិលរកការសម្តែងជាថ្មីក្រោយខកខានអស់ជាច្រើនឆ្នាំ។ តារាសម្តែងវ័យ៥៣ឆ្នាំរូបនេះលើកឡើងដែរថាកន្លងមកក៏មានផលិតកម្មមួយចំនួនបានស្នើឲ្យលោកវិលរកការសម្តែងដែរប៉ុន្តែលោកមិនមានពេលគ្រប់គ្រាន់ ហើយពេលនេះស្របតាមការអញ្ជើញរបស់ផលិតកម្មមហាហង្ស តបតាមការសំណូមពរ និងតាមការសន្យារបស់លោកគឺលោកបានមកបង្ហាញខ្លួនក្នុងការងារសិល្បៈជាថ្មី។ តារារូបនេះបញ្ជាកថាទោះចាកចេញពីទឹកដីកំណើតទៅរស់នៅរដ្ឋកាលីហ្វ័ញ៉ាសហរដ្ឋអាមេរិកក្តីក៏លោកនៅតែបន្តជួយជំរុញលើកទឹកចិត្ត សិល្បករក្នុងនិងក្រៅស្រុក តាមរយៈសកម្មភាពចូលរួមគាំទ្រ និងបង្ហាញស្នាដៃ ទស្សនីយភាពសិល្បៈមួយចំនួននៅសហរដ្ឋអាមេរិកផងដែរ ហើយលោកក៏តែងជំរុញឲ្យមានកម្មវិធីជួបជុំអ្នកសិល្បៈជើងចាស់នៅទីនោះផងដែរ។ លោកបញ្ជាថាមុនពេលត្រឡប់ទៅវិញនៅថ្ងៃទី១៩ខែធ្នូខាងមុខលោកនឹងចូលរួមសម្តែងក្នុងភាពយន្តរឿង”លោកឪពុក”ដែលផលិតដោយផលិតកម្មមហាហង្ស ហើយលោកនឹងត្រូវចំណាយពេលយ៉ាងតិច១០ថ្ងៃសម្រាប់ការថតភាពយន្តនេះ ដែលោកក៏នឹងចំណាយពេលជួបជុំសាច់ញាតិ មិត្តរួមអាជីព និងដំណើរកម្សាន្តនៅលើទឹកដីនៃខេត្តសៀមរាបផងដែរ។ លោកបញ្ជាក់ដែរថាភាពយន្តដែលលោកគ្រោងសម្តែងគឺជាភាពយន្តបែបអប់រំដែលមានលោកនឹងសម្តែងជាតួឪពុកអបដោយសិល្បករួមជំនាន់ និងសិល្បករជំនាក់ក្រោយជាច្រើនទៀត។ លោកក៏សន្យាថានឹងនៅតែបន្តការទទួលយកការងារសម្តែងសម្រាប់ភាពយន្តបន្តទៀតប្រសិន​បើមានពេលវេលាគ្រប់គ្រាន់។ ភាពយន្តថ្មីនេះក៏លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីមប្រើការកម្សាន្ត និងតបតាមការនឹករលឹករបស់ទស្សនិកជន។
​ចាងហ្វាងផលិតកម្មមហាហង្សបានថ្លែងសារអរគុណចំពោះសិល្បករជើងចាស់ លោក យស បូវណ្ណៈ ដែលទទួលយកការអញ្ជើញរបសផលិតកម្ម និងតបតាមការសំណូមពររបស់ទស្សនិកជនដែលទទូចចង់ឲ្យតារារូបនេះវិលរកការសម្តែងជាថ្មី។ លោកថាលោកយស បូវណ្ណៈនឹងសម្តែងជាតួអង្គឪពុកម្នាក់ក្នុងចំណោមឪពុក៣នាក់នៅក្នុងសាច់រឿង ដែលជាឪពុកលះបង់ខ្ពស់សុខចិត្តពលិកម្មគ្រប់បែបយ៉ាងដើម្បីសេចក្តីសុខរបស់គ្រួសារពិសេសកូនៗ ហើយតារាសម្តែងរូបនេះក៏នឹងជួបសម្តែងជាមួយដៃគូចាស់គឺអ្នកស្រី ចាន់ តារាទីផងដែរ។លោកថាជាភាពយន្តខ្នាតធំបែបអប់រំប្រចាំឆ្នាំ របស់ផលិតកម្ម ភាពយន្តនេះនឹងត្រូវដាក់បញ្ចូលទៅចូលរួមប្រកួតក្នុងមហោស្របជាតិប្រចាំឆ្នាំផងដែរ។
​គួរបញ្ជាក់ដែរថាភាពយន្ត”លោកឪពុក” នឹងត្រូវចាប់ផ្តើមចេញថតចាប់ពីថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៨នេះតទៅ ដែលមានតារាសម្តែង៤ជំនាន់សម្តែងរួមគ្នាមានដូចជាលោក យស បូវណ្ណៈ អ្នកស្រី ចាន់តារាទី លោក ហម ឈរ៉ា លោក ភឹមតារាវិបុល អ្នកនាង ភិន សុដាលីស កុមារីសុមនា កុមារី ជី ឈិងលីន ជាដើម៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print