ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋក្នុងឃុំមង់រាវ ស្រុកខេត្តត្បូងឃ្មុំ សូមសំណូមពរទៅអាជ្ញាធរមានសម្មត្ថកិច្ចពិសេស លោកអភិបាលខេត្ត ជាម ចន្ទសោភណ្ឌ មេត្តាជួយដាក់ចេញវិធានការបង្រ្កាបកន្លែងល្បែងសុីសងជល់មាន់និងវង់អាប៉ោងមួយកន្លែងនៅចំណុចដើមពោធិជិតបុស្ត៍រដ្ឋបាលនគរបាលឃុំមង់រាវ ស្រុកខេត្តត្បូងឃ្មុំផង ។
ពួកគាត់បានឲ្យដឹងថា កន្លែងល្បែងនោះមានម្ចាស់ឈ្មោះ ហេង ហើយគេចាប់ជល់មាន់រស់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ថ្ងៃ ចំណែកចាប់ពីម៉ោង១២ទៅដល់ល្ងាចគេជល់តាមទូរទស្ស៍ និងជារាងរាល់ថ្ងៃដែលមានលោក មេបុស្ត៍ឈ្មោះ រស់ ជាអ្នកមើលផ្លូវអោយថែមទៀតផង ។
ទាក់ទងនិងបញ្ហានេះលោក រស់ ជាមេបុស្ត៍ខាងលើបានឆ្លើយប្រាប់នគរដ្រេហ្កនថា ពិតជាមានលេងជល់មាន់នៅជិតបុស្ត៍គាត់មែនប៉ុន្តែគេលេងភ្នាល់ជល់តាមទូរទស្ស៍ទេsic ។
ជាថ្មីម្តងទៀតសមាជិកគ្រួសាររស់នៅក្នុងភូមិសាស្ត្រខាងលើដែលងាយនឹងរងគ្រោះពីបនល្បែងខាងលើ ក៏បានសូមសំណូមពរទៅលោក ជាម ចន្ទសោភណ្ឌ័ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេត្តាជួយពិនិត្យមើលនិងមានវិធានការបង្រ្កាបផង ជៀសវាងដើរផ្ទុយគោលនយោបាយរាជរដ្ឋាភិបាល អំពីភូមិឃុំមានសុវត្ថិភាព គ្មានល្បែងសុីសង គ្មានចោលួចចោរប្លន់ ប្រជាពលរដ្ឋរស់ដោយសុខសាន្ត ដែលជាក្តីបំណងតែមួយគត់របស់្របជាពលរដ្ឋ៕ វណ្ណៈ