ចាក់​ឆ្នោត​ខែ្មរ​មានអាជ្ញាប័ណ្ណត្រឹមត្រូវសោះនគរបាលចាប់ជំរិត​ទារ​លុយ១លាន​រៀល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវមន្ត្រីនគរបាល​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ចាប់ជំរិត​ទារលុយ​មួយ​លាន​រៀល ថ្នូរ​និង​ការ​ដោះ​លែង ដោយសារ​គាត់ចាក់​ឆ្នោត​ខ្មែរ តែការពិតកន្លែង​ដែលគាត់​ចាក់​នោះមាន​អាជ្ញាប័ណ្ណឆ្នោតខ្មែរ​ស្របច្បាប់ត្រឹមត្រូវ​សោះ ។ ករណីនេះត្រូវ បានបែកធ្លាយកាលពីថ្ងៃ ចន្ទ ១១ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ២០១៨ ក្រោយពីបុរសនេះត្រូវបានដើលែង ។

បុរស​ដែល​ត្រូវបាន​មន្ត្រីនគរបាល​ឃាត់ខ្លួន​រឿង​ចាក់​ឆ្នោត​ខែ្មរ​នេះ​មានឈ្មោះ​ហៀ​ង​តាំង ភេទ​ប្រុស​អាយុ៥៦ឆ្នាំ មានមុខ​របរ​ត់​ម៉ូតូឌុប ​រស់នៅ​ភូមិ​រំលោង​សង្កាត់​កណ្តុល​ដុំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ។

បុរសនេះបានអះអាងប្រាប់គេឯងថា គាត់ត្រូវបាន​មន្ត្រីនគរបាល​ជំនាញ​ការិយាល័យ​សន្តិសុខ​ខេត្តកំពង់ស្ពឺ​ចាប់​ហើយ​ជំរិត​ទារលុយពីគាត់ចំនួន១លាន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះ​លែងឲ្យ​មានសេរីភាពវិញ ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី២៩ខែវិច្ឆិកា​ឆ្នាំ២០១៨ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺមួយក្រុម​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ហៀ​ង​តាំង ដែល​បាន​ទៅ​ឆ្នោត​ខ្មែរ​នៅ​ចំណុច​ភូមិ​រំលោង​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ ហើយ​ជំរិត​ទារលុយ​ពី​អ្នក​ចាក់ពីអ្នកចាក់រូបនេះចំនួន​១លាន​​រៀល​​ថ្នូរ​នឹង​ការ​ដោះ​លែង។​ យ៉ាងណា បុរសឈ្មោះ​ហៀ​ង ​តាំង សូម​សំណូមពរ​ទៅ​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​មេត្តាជួយ​មើល​អស់លោក​មន្ត្រីនគរបាល​ការិយាល័យ​សន្តិសុខ​ដែលជំរិត​ទារលុយ​ពី​គាត់​ថ្នូរ​នឹង​ការដោះលែង រឿង​គាត់​ចាក់​ឆ្នោត​ខ្មែរ​ដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់នេះផង ។

ទាក់ទិននឹងការលើកឡើងរបស់បុរសខាងលើនេះ ភ្ណាក់ងារកាសែតនគរវត្តមិនអាចសុំ​ការ​បញ្ជាក់ពីមន្ត្រីនគរបាល​ការិយាល័យ​សន្តិសុខខេត្តកំពង់ស្ពឺបានទេកាលពីរសៀលថ្ងៃ ចន្ទ ទី៣ ខែ ធ្នូ ឆ្នាំ២០១៨ បានទេ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print