មូលហេតុ ដែលមន្ត្រីចិន​ធ្វើអត្តឃាតកាន់តែច្រើនឡើង

ចែករំលែក៖

តាមតួរលេខថ្មីបំផុតបានបង្ហាញឲ្យឃើញថា ៖មន្ត្រីចិន មួយចំនួនបានស្វែងរកសេចក្តីស្លាប់ ដោយការធ្វើអត្តឃាត កាន់តែច្រើន ក្នុងពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង​ បើកយុទ្ធនាការ កម្ចាត់អំពើពុករលួយ​បញ្ជាដោយប្រធានាធិបតី ស៊ី ជីងពីង ។
ក្រោយពេលឡើងកាន់អំណាច រយៈពេល ជាង ៦ឆ្នាំកន្លងមក ប្រធានាធិបតីចិន បានអនុវត្តកណ្តាប់ដៃដែកប្រឆាំងអំពើពុករលួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសចិន ។​ ចាប់តាំងពីការអនុវត្តមក ស្ទើតែរាល់ថ្ងៃ មានព័ត៌មានស្តីពីមន្ត្រី រដ្ឋាភិបាល ត្រូបានចាប់ខ្លួនឬ ដាក់គុក ពាក់ព័ន្ធអំពើពុករលួយ។
ជាមួយនឹងមន្ត្រីចិនជាង​១លាននាក់ត្រូវបានកាត់ទោស​និងផាកពិន័យ ប្រធានាធិបតីចិន​ ស៊ី ជីងពីង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅក្នុង​សង្គ្រាមប្រឆាំងអំពើពុករលួយ​។ ទាំងនោះជាគោលដៅសម្រេចបានយ៉ាងសំខាន់ មួយ នៅក្នុងចំណោម​៣ គោលដៅ​ដែលបានដាក់ចេញ​ដើម្បីធានាថា មន្ត្រីចិន នឹងមិនហ៊ាន​ប្រព្រឹតអំពើពុករលួយនាពេលអនាគត។
ចំណុចដែលគួរឲ្យប្រកាសអាសន្ននោះគឺរយៈពេលកន្លងមកនៃសង្គ្រាមប្រឆាំងពុករលួយនៅក្នុងប្រទេសចិន មានមន្ត្រីជាន់ខ្ពស់ជាច្រើន តាំងពីថ្នាក់មជ្ឈឹមរហូតដល់ ភូមិឃុំ បានស្លាប់ជាបន្តបន្ទាប់ ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយថា «ការស្លាប់ខុសប្រក្រតី​» ភាគច្រើន គឺជាការធ្វើអត្តឃាត។
នៅក្នុងខែវិច្ឆិកាកន្លងមក មានមន្ត្រី​ ថ្នាក់តំបន់៦រូប​បានស្លាប់ ដោយការធ្វើអាត្តឃាត ក្នុងនោះមានមន្ត្រីមួយរូបដែលទទួលបន្ទុកសន្តិសុខសង្គម នៅក្នុងទីក្រុង​ Wafangdian ​នៅក្នុងខេត្ត Liaoning ដោយលោតពីលើអាគា រ ការិយាល័យរបស់ខ្លួនតែម្តង។ក្រៅពីនេះនៅមានមន្ត្រី ទទួលបន្ទុក ហិរញ្ញវត្ថុ នៅតំបន់​Shifang នៅក្នុងខេត្តស៊ីនជាំង ក៏មានមន្ត្រីទទួលបន្ទុក ប្រព័ន្ធអេឡិចត្រូនិច នៅក្នុងខេត្ត Heilongjiang បានធ្វើអាត្តឃាត ដោយចងក.នៅក្នុងការិយាល័យធ្វើការតែម្តង ។
កាលពីខែវិច្ឆិកា ​កន្លងមក លោក​ Zheng Xiaosong ប្រធានការិយាល័យ ទំនាក់ទំនង របស់ចិន នៅទីក្រុង ម៉ាកាវ​ ដែលមានតំណែងស្មើនឹងរដ្ឋមន្ត្រី​ក្នុងជួររដ្ឋាភិបាលចិន​ បានលោតពីលើអាគារ ធ្វើអាត្តឃាត។ ការធ្វើអត្តឃាតនោះបានធ្វើឲ្យកក្រើកម៉ាកាវទាំងមូល តែម្តង។
តាមតួលេខបង្ហាញឲ្យឃើញថា ក្នុងរយៈពេល​ពីឆ្នាំ​២០០៩-២០១៦ មានមន្ត្រីចិនជាង​២៤៣នាក់បាន ស្វែងរកការស្លាប់ដោយ ធ្វើអត្តឃាត ភាគច្រើនស្ថិតនៅក្នុងឆ្នាំ​២០១៣ ពេលយុទ្ធនាការប្រឆាំងពុករលួយបានអនុវត្ត។ មានមូលហេតុជាច្រើន បានលើកឡើងពីការធ្វើអត្តឃាត ដោយសារតែ កើតស្ត្រេះខ្លាំងពេក ។ប៉ុន្តែអ្នកឯកទេសវិភាគបានលើកឡើងថា គឺជាប់ពាក់ព័ន្ធនិងអំពើពុករលួយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print