សិស្សវិទ្យាល័យសំពៅលូនជាច្រើននាក់​ ​ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យ​ពុលចំណីអាហារ

ចែករំលែក៖

​ខេត្ត​បាត់ដំបង ៖​ គេរាយការណ៍ថា​ សិស្សវិទ្យាល័យសំពៅលូនជាច្រើននាក់បាន​ដួលសន្លប់ជាបន្តបន្ទាប់​ ហើយត្រូវ​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំពៅ​លូន​ ដែល​គេសង្ស័យថា​ អាចពុលចំណីអាហារ​លក់ក្នុងសាលា។

ករណី​សិស្ស​សាលាដួលសន្លប់កើតឡើងនៅ​ ព្រឹកថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិត​ នៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

យ៉ាង​ណា​ចំពោះករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដនោះឡើយ ខណៈប្រជាពលរដ្ឋគាត់សង្ស័យថា មកពីអបិយ៌ជំនឿ និងមានអ្នកខ្លះទៀត​សង្ស័យលើម្ហូបអាហារលក់ក្នុងសាលា។

គេរាយការណ៍ថា​រហូតមកដល់ព្រឹកថ្ងៃទី៤ខែឆ្នាំដដែលនេះ សិស្សដួលសន្លប់សរុបមាន៣៧នាក់ ក្នុងនោះប្រុស ២នាក់ ស្រី៣៥នាក់​។​ ក្រោយសង្គ្រោះសិស្សដែលបាន​ ដួលសន្លប់នោះ ខ្លះមានអាការធូរស្រាល ក៏បានត្រឡប់ទៅផ្ទះវិញផងដែរ៕ NKD

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print