អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្ត​ព្រៃវែង​ ៖​ កងរាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង​ក្រោមការគ្រប់​គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន​ បានចាត់​ចែងកម្លាំង​ចុះបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀន នៅចំណុចភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង ដោយចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់​ ។

លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថស្រុកបាភ្នំ​ ដែលបាន​ដឹកនាំកម្លាំងចុះបង្ក្រាបឱ្យដឹងថា​ កិច្ច​សហការ​នេះធ្វើឡើង​នៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ។

លោកថា​ ជនសង្ស័យទាំង២នាក់ដែលកម្លាំង​ លោកចុះចាប់ឃាត់ខ្លួន​ ១.ឈ្មោះ យូ ស្រស់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល និង២.ឈ្មោះពុត ស៊ីឡុង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរយោធាកងពលតូចដឹកជញ្ជូន លេខ៩៩ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

លោកបញ្ជាក់ថា​ កម្លាំងបានចាប់យកវត្ថុតាង​ រួមមានម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកំពុងបន្តនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print