៥៥នាក់​ត្រូវបានឃុំខ្លួន​នៅទីក្រុងអ៊ិស្តាន់ប៊ូល ពាក់ព័ន្ធអំពើរដ្ឋប្រហារមិនសម្រេច

ចែករំលែក៖

ទួរគី​បានឃុំខ្លួនមនុស្ស​យ៉ាងតិច​៥៥នាក់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីក្រុង អ៊ីស្តាន់ប៊ូល ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយក្រុមវិទ្ធស្សនា ប៉ុនប៉ងរដ្ឋប្រហារមិនសម្រេចកាលពីឆ្នាំ២០១៦ ។ នេះបើតាមសារព័ត៌មាន​ក្នុងស្រុក ។

រដ្ឋអាជ្ញានៅទីក្រុងអ៊ីស្តាន់ប៊ូល បានបញ្ជា​ឲ្យឃុំឃាំងជនសង្ស័យ​រហូតដល់​៩៦នាក់ ។ បណ្តាញព័ត៌មាន​ NTV ផ្សាយថា ការដែលគួរកត់សម្គាល់នោះ គឺថា ប្រតិបត្តិការ​គឺកំពុងបន្ត​ធ្វើនៅទូទាំងរដ្ឋធានី ដើម្បីចាប់ខ្លួនអ្នកទាំង​ឡាយនោះដែលនៅមានចំនួនច្រើននាក់ ។

តាំងពីវេលាព្រឹកព្រលឹម រដ្ឋអាជ្ញាក្នុងតំបន់​បានចេញដីកាឃុំខ្លួន​ទាហាន​៣៤នាក់ ក្នុងខេត្តចំនួន​២៤​ ដោយសង្ស័យពួកគេ មានទាក់ទង​ជាមួយ​បណ្តាញ ដឹកនាំដោយ​បព្វជិត Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

ដោយឡែក រដ្ឋអាជ្ញានៅក្នុងភាគកណ្តាល​​ នៃខេត្ត Kayseri ទីក្រុង Ankara វិញបានចេញដីការចាប់ខ្លួន​មនុស្សរហូតដល់​១១២នាក់ ហើយមានទាហានផងដែរ ដោយចោទបទជាប់ពាក់ព័ន្ធជាមួយបណ្តាញ Gulen ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Anadolu គ្រប់គ្រងដោយរដ្ឋ ។

រដ្ឋាភិបាលទួរគី បានបន្ទោស​ទៅលើ​បព្វជិត Gulen និងបណ្តាញរបស់គាត់ ដែលស្ថិតនៅពីក្រោយ​អំពើរដ្ឋប្រហារមិនបានសម្រេច​កាលពីខែកក្កដា ឆ្នាំ២០១៦ បណ្តាលឲ្យស្លាប់មនុស្ស២៥០នាក់ ។ រដ្ឋាភិបាល​ទួរគីបានជំរុញ​ឲ្យមានការធ្វើបត្យាប័នបព្វជិតរូបនេះពីទឹកដីអាមេរិកផងដែរ ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print