នគរបាលបាញ់បំបែកកង់រថយន្តដឹកឈើ ពេលកម្លាំងអន្តរគមន៍ទៅដល់រត់ចូលព្រៃបាត់ស្រមោល

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តដឹកទ្វារបង្អួចកែច្នៃមួយគ្រឿងត្រូវបានរងការបាញ់ប្រហារពីសំណាក់នគបាលទំនើងម្នាក់បណ្តាលឱ្យបែកកង់ទៅមុខលែងរួច កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទី ព្រលប់ថ្ងៃអង្គារ៍ទី៤ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចជិតអូរច្រឡង់ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង-ក្រចេះ ស្ថិតក្នុងភូមិអូរកណ្ដៀរថ្មី ស្រុកសំបូរខេត្តក្រចេះ។

តាមប្រភពបានឱ្យដឹងថា​ នគបាលទំនើងរូបនោះបានជិះរថយន្តម៉ាកកាមរីបាឡែនហើយក៏កំពុងល្បីល្បាញខាង ដេញរថយន្តដឹកឈើជំរឹតទាលុយស្រាប់តែពេលនេះប្រព្រិតបាញ់ប្រហារសេរីជាច្រើនគ្រាប់ទៅលើរថយន្តដឹកទ្វារបង្អួចកែច្នៃនោះបង្ករឱ្យមានភាពចលាចល់ភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងនិងខេត្តក្រចេះទៀតផង។

ប្រភពបន្តថាកម្លាំងសមត្ថកិច្ចចំរុះចុះមកដល់ហើយបានចោទថាបាញ់បោះសេរីនិងបម្រុងធ្វើការឃាត់ខ្លួនយកទៅសួរនាំស្រាប់តែត្រូវបាននគបាលទំនើងរូបនោះរត់គេចខ្លួនចូលព្រៃបាត់ដោយបន្សល់ទុកនៅរថយន្តបាឡែននោះ ចោលនិងកន្លែងកើតហេតុ។

ស្ត្រីម្ចាស់រថយន្តនោះបាននិយាយថារថយន្តរបស់គាត់បានដឹកទ្វារបង្អួចកែច្នៃចេញពីទឹកដីខេត្តរតនគីរីដោយឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែងនិងបានរត់ការសមត្តកិច្ចតាមគោលដៅនោះរួចរាល់អស់ហើយដែរ។

ស្រ្តីនោះថាមកដល់ចំណុចអូរពងមាន់ក៏ឃើញរថយន្តម៉ាកកាមរីបាឡែនពណ៌សដែលគេស្គាល់ថាជានគបាលឈ្មោះរឿនផល្លា ហើយគាត់ក៏បានរត់ការរួចហើយដែរ ប្រហែលជាអាចច្រឡំថាជារថយន្តផ្សេងទៀតដែលមិនបានរត់ការមុនដល់គេទើប បានជាដេញតាមរថយន្តរបស់គាត់រហូតចូលដល់ទឹកដីខេត្តក្រចេះជាងមួយ គីឡូម៉ែត្រមិនតែប៉ុណ្ណោះថែមទាំងបានបាញ់ជាច្រើនគ្រាប់មកលើរថយន្តរបស់គាត់បណ្តាលឱ្យបែកកង់ទៅមុខលែងរួចតែម្តង។

ក្រោយពីមានការបាញ់បោះដោយសេរីនោះរួចមកកម្លាំងអាវុធហត្ថស្នាក់ការភ្នំក្រហមនិងអាវុធហត្ថខេត្តក្រចេះក៏ចុះមកដល់កន្លែងកើតហេតុនោះដែរហើយចោទប្រកានថាបាញ់បោះសេរីនិងបម្រុងចាប់ឃាត់ខ្លួនយកទៅសួរនាំ តែនគបាលទំនើងរូបនោះបានយកលេសថានិយាយទូរស័ព្ទជាមួយមេរួចដើរទៅកៀនផ្ទះអ្នកភូមិក៏រត់គេចខ្លួនចូលព្រៃបាត់ស្រម៉ោលតែម្តងទៅ។

ប្រភពបន្តថាបន្ទាប់ពីមានការបាញ់បោះនិងមានអន្តរាគមន៍ពីអាវុធហត្ថនោះ ក៏កម្លាំងស្នងការដ្ឋាននគរបាលខេត្តដាក់កម្លាំងអន្តរាគមន៍ចុះមកដល់កន្លែងកើតហេតុភ្លាមៗដែរ ហើយមានការសម្របសម្រួលពីប្រធានគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើនិងថ្នាក់ដឹកនាំក្នុងខេត្តក៏សម្របសម្រួលដោះលែងរថយន្តដឹកទ្វារបង្អួចនោះទៅ។

ប្រភពថានគបាលទំនើងរូបនោះកន្លងមកក៏ធ្លាប់ជំរិតទារលុយពីរថយន្តដឹកឈើនិងល្បីល្បាញខាងដេញរថយន្តនៅតាមដងផ្លូវនោះណាស់។

ក្រោយពីមានការបាញ់បោះសេរីក៏មានការ បែកធ្លាយថាកាលពីថ្ងៃសៅរ៍ ៩ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនោះនគបាលទំនើងឈ្មោះផល្លានេះបានជំរឹតទារលុយពីរថយន្តសាំយុងដឹកឈើ២គ្រឿងក្នុងទឹកប្រាក់ចំនួន១២០០ដុល្លារផងដែរ។

ទោះជាមានការរៀបចំនូវប៉ុស្ត៍ត្រួតពិនិត្យរបស់គណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ខេត្តយ៉ាងណាក្ដីក៏សមត្ថកិច្ចនៅតាមគោលដៅដែលមានកម្លាំងចម្រុះដូចជាមេព្រៃ នគរបាល យោធា រួមទាំងនគបាលចរាចរណ៍នៅចំណុចនោះមិនបានអនុវត្តច្បាប់នោះដែរបែរជានាំគ្នាយកច្បាប់មកធ្វើមុខរបរទៅវិញគឺទទួលលាភសក្ការៈពីរថយន្តដឹកបទល្មើសទាំងអស់។

រថយន្តដឹកឈើដែលរងការបាញ់ប្រហារនោះ ក្រោយពីមានការអន្តរាគមន៍រវាងអាវុធហត្ថនិងនគបាលរួមទាំងថ្នាក់ ដឹកាំខេត្តក្តីក៏រថយន្តនេាះមិនត្រូវបានធ្វើការចាប់ឃាត់ទុកនោះទេបន្ទាប់ពីដូរកង់រួចបានចេញដំណើរទៅបាត់ដោយរលូនផងដែរគ្មានសមត្ថកិច្ចណាហ៊ានអើពើឡើយព្រោះម្ចាស់ប្រាប់ថាបង់លុយឱ្យអស់ហើយ ៕ ដោយ​ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print