ខេត្តត្បូងឃ្មុំ៖ រឿងរ៉ាវដែលបុគ្គលិកអង្គការពន្លឺអមតៈ ស្ថិតនៅ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដែលបានបំប៉ោងសភាពការបទល្មើស(ប្រឌិតរឿងចោរប្លន់លុយ អង្គការរបស់ខ្លួន) នៅចំណុចផ្លូវលំក្នុងចំការកៅស៊ូតាប៉ាវ ហើយបានមកប្តឹងសមត្ថកិច្ចចុះទៅជួយអន្ដរាគមន៍ភ្លាមៗ នៅយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ តាមការពិត ជននេះបានសារភាពហើយថាខ្លួនគេបានប្រឌិតរឿង ព្រោះតែយកលុយ អង្គការនេះ ទៅបង់ការប្រាក់របស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដ៏ទៃ ដែលខ្លួនជំពាក់រុំសួតប្រម៉ាត់ ជុំទិស នោះទេ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រាប់ថា គឺខ្លួនប្រឌិតរឿងដើម្បីបន្លំយកលុយទាំងនេះ ទៅដោះស្រាយបំណុល ធនាគារអេស៊ីលីដា ធនាគារAMK និង អង្គការមួយចំនួនទៀត តាំងពីខ្លួនមិនទាន់ចូល បម្រើការងារនៅអង្គការពន្លឺអមតៈមកម្លេះ។ជនសង្ស័យសារភាពថាខ្លួនគេ ធ្លាប់បានជំពាក់លុយធនាគារ អេស៊ីលីដា ៤០០០ដុល្លារ និងជំពាក់អ្នកចងការលុយឯកជន នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ១៥០០០ដុល្លារ ជំពាក់គ្រឹៈស្ថានមីក្រូ ហិរញ្ញវត្ថុ AMK ២លានរៀល ជំពាក់លុយមីក្រូហិរញ្ញវត្ថុ វីស៊ិនហ្វាន់ ១លាន២ សែនរៀល ដែលលុយទាំងនេះខ្លួន យកទៅបង្វិលចុះឡើង ខ្លះសម្រាប់ព្យាបាលកូនមួយ ចំណែកទៀតទិញម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ និងមួយផ្នែកទៀត ចំណាយលើការហូបចុក ដូច្នេះមួយខែៗ ត្រូវបង់លុយថ្លៃការប្រាក់អស់ជាច្រើន ទើបមានគំនិតប្រឌិតរឿង បែបនេះតែម្ដងទៅ ។
ជនសង្ស័យបានសារភាពដែរថា ដើម្បីដោះស្រាយថ្លៃការលុយជំពាក់ធនាគាដ៏ទៃ ខ្លួនក៏ធ្វើឯកសារខ្ចីប្រាក់ពីអង្គការពន្លឺអមតៈដែលខ្លួនធ្វើរការ ដោយផ្ដិតមេដៃក្លែងបន្លំជំនួសអតិថិជន ប្រហែល២៥ទៅ ២៦នាក់ ដោយក្នុងម្នាក់មានទឹកប្រាក់ចាប់ពី ៤០ម៉ឺនទៅ ៥០ម៉ឺនរៀល លុះចុងក្រោយទល់ច្រកគ្មានលុយសងអង្គការវិញ ទើបប្រឌិតរឿងថាមានចោរប្លន់តែម្ដង ។
សូមបញ្ជាក់ថា
ជនរងគ្រោះម្នាក់ក្លាយជាជនសង្ស័យព្រោះមានចេតនាបំប៉ោងសភាពការណ៍បទល្មើសធ្វើរឲវឹកវដល់សង្គម
ខេត្តត្បូងឃ្មុំ; ជនរងគ្រោះផងនិងជាជនសង្ស័យផងម្នាក់ ជាបុក្គលិកអង្កការ ពន្លឺអមតះ ត្រូវបានសម្មត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការច្បាប់ ក្រោយពីមានការឯកភាពផ្នែកផ្លូវច្បាប់ពីសំណាក់តំណាងអយ្យការ អមសាលាតំបូងខេត្តកំពង់ចាម លោកព្រះរាជអជ្ញារ ហួត វុទ្ធី ។ការឃាត់ជនង្ស័យខាងលើក្នុងបទល្មើសចោទ ជាប់សង្ស័យ បំប៉ោងសភាពការណ៍ បទល្មើសធ្វើរឲវឹកវដល់សង្គម នេះបើតាមការអះអាងរបស់លោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំទទួលផែនព្រហ្មទណ្ឌ។
លោកស្នងការង ប្រាក់ ប៊ុនណុន បានថ្លែងឲដឹងទៀតថា កាលពីវេលាម៉ោង៦,៥៩នាទីល្ងាចថ្ងៃទី៧ខែកក្តដាឆ្នាំ២០១៥ នគរបាលបុស្ត៍បានទទួលពាក្យបណ្តឹងពីឈ្មោះ អេង កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកអង្គការពន្លឺអតះ ដែលគេស្នាក់នៅឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ហើយមានស្រុកកំណើតនៅភូមិចំបក់ឃុំសំពងជ័យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជនខាងលើបានមកផ្តឹងសម្មត្ថកិច្ចថា នៅវេលាម៉ោង ៦,៣០នាទីល្ងាចថ្ងៃដដែល មានជនល្មើស២នាក់ ស្លៀកពាក់សីុវិល ជិះម៉ូតូម៉ាក ហុងដាC125 មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីចំនួន២ដើមមិនស្គាល់ម៉ាក ហើយមានពាក់ម៉ាស់បិតមុខ បានធ្វើរសកម្មភាព ប្លន់យកលុយ របស់អង្គការពន្លឺអតះ ចំនួន១០២០០០០០រៀល(ដប់លានពីសែនរៀល)ដែលអតិថិជនបានសងមកអង្គការក្នុងខណះពេលដែលខ្លួនគេដឹកលុយនេះតាមម៉ូតូ។
លោកស្នងការរងក៏បានថ្លែងដឹងបន្តថា តាមការសាកសួរបំភ្លឺ ឈ្មោះខាងលើបានឆ្លើយថា ក្នុងថ្ងៃកើតហេតុខ្លួនគេមិនបានចូលទៅធ្វើរការនៅការិយាល័យអង្គការទេ ពីព្រោះអតិថិជនដែលជំពាក់បំណុលអង្គការបានតេទូរសព្ទ័ ឲខ្លួនទៅទទួលយកប្រាក់ដែលពួកគេសងផ្តាច់ជាច្រើននាក់ ដូច្នេះគេក៏ធ្វើរដំណើរទៅទទួលយកប្រាក់នោះទៅ។បន្ទាប់ពីទទួលបានប្រាក់ដូចចំនួនខាងលើរួចហើយ ខ្លួនក៏យកប្រាក់ទាំងអស់នោះដាក់ចូលថង់សឺមីមួយ ហើយដាក់ក្នុងកាតាបយួរពណ៍ខ្មៅ និងដាក់លើទូកម៉ូតូជិះមកការិយាល័យ។ ជនសង្ស័យបានបំភ្លឺទៀតថាលុះធ្វើរដំណើរមកដល់ចំណុចចំការកៅស៊ូតាប៉ាវ ស្រាប់តែម៉ូតូធ្លាយខ្លួនក៏បណ្តើរម៉ូតូនោះបានប្រហែល៣០០មែត្រខ្លួនក៏ជួបជនសង្ស័យដូចមានភិនភាគខាងលើធ្វើរសកម្មភាពភ្ជង់ប្លន់យកលុយនោះតែម្តង។
ទាក់ទងនិងករណីនេះដែរលោកស្នងការរង ប្រាក់ ប៊ុនណុន បានថ្លែងបញ្ជាក់ឲបានដឹងថា បច្ចុប្បន្នយើងកំពុងសើុបអង្លេតដើម្បីរកការពិត ពីព្រោះមានចំណុចសង្ស័យថា ពុំមានករណីប្លន់កើតឡើងដូចការប្តឹងរបស់ជនសង្ស័យនោះទេ លោកបន្តថាចំណុចសង្ស័យមានទី១គ្មានសាក្សីឃើញថាប្លន់ ទី២ម៉ូតូយើងសប់មិនឃើញមានធ្លាយ ទី៣បាត់តែលុយអង្គការលុយខ្លួនឯងមិនមានបាត់ ទី៤កាបូបដាក់លុយមិនបាត់បង់ ទី៥ការគេចវេសមិនចូលការិយាល័យខុសប្រកតីតាមបទបញ្ជាររបស់អង្គការ។ល។
ជាមួយគ្នានេះ លោក ហួត វុទ្ធី ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តកំពង់ចាមបានថ្លែងឲដឹងថា ករណីនេះជនសង្ស័យសម្មត្ថកិច្ច ទើបនិងឃាត់ខ្លួនធ្វើរការសាកសួរនៅឡើយដោយយើងមិនទាន់ដឹងថាចោទជនសង្ស័យក្នុបទល្មើសអ្វីនោះទេ ចាំសម្មត្ថកិច្ចធ្វើរការរួចបញ្ជូនមកតុលាការទើបយើងចោទប្រកាន់បាន៕វណ្ណះ