សមត្តកិច្ជស្រុកកៀនស្វាយចុះបង្គ្រាបអេស្កាវទ័រកាយដីលើកទំនប់ខុសច្បាប់១គ្រឿង

ចែករំលែក៖

ខេត្តកណ្តាល: លោក ម៉ៅ ដារា អភិបាលរងស្រុកកៀនស្វាយបានដឹកនាំកម្លាំងសមត្តកិច្ជចម្រុះរួមមាន ប៉ូលិសនិងកងរាជអាវុធហត្ថកាលពីព្រលប់ថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៥នេះ ចុះបង្គ្រាបគ្រឿងចក្រ(អេស្កាវទ័រ)១គ្រឿងត្រង់ចំណុចផ្ទៃដីបឹងអាងស្តុបទឹកខ្វែងដាច់ស្ថិតនៅភូមិរាំងដេក ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកសៀងវណ្ណឆៃមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកៀនស្វាយបានអោយដឹងថា:តាមបញ្ជាពីលោកអ៊ូ ឈាង អភិបាលនៃគណះអភិបាលស្រុកគឺកម្លាំងចម្រុះបានចុះបង្គ្រាបឃាត់ទុកគ្រេឿងចក្រប្រើខុសច្បាប់យកទៅរក្សាទុកនៅសាលាស្រុកកៀនស្វាយដើម្បីអនុវត្តបន្តតាមនិតិវិធី។
តាមប្រភពខ្លះបានអោយដឹងថា: ម្ជាស់ខាងលើនេះមានឈ្មោះ ឡយ ណាក់ ធ្វើសកម្មភាពយកគ្រឿងចក្រទៅហ៊ុំពទ្ធ័ផ្ទៃដីស្អាងស្តុបទឹកបឹងខ្វែងដាច់ខាងលើជាច្រើនហិកតាធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

20150708-191344.jpg

20150708-191348.jpg

20150708-191353.jpg

20150708-191358.jpg

...

20150708-191402.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print